ថ្ងៃ ចន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨

រឿង​យក​អក្សរ​ខ្មែរ​ដាក់ចូល​«​ធុងសំរាម​» ! ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ឆ្នាំ​២០១៨ ដែល​ត្រូវ​រៀបចំ​នៅ​ខេត្តកណ្តាល មន្ត្រី​សរសេរ​អក្សរ​ខ្មែរ «​ខុស​ព្រោងព្រាត​»

ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ឆ្នាំ​២០១៨ ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​០៩ ខែមីនា ដល់​ថ្ងៃទី​១១ ខែមីនា (​រយៈពេល​០៣​ថ្ងៃ​) រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តកណ្តាល​នោះ ត្រូវបាន​ក្រុមមន្ត្រី​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​ព្រោងព្រាត​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង និង​ហួសចិត្ត​ផង ។​

​ជាក់ស្តែង ដូចជា​ពាក្យ​ថា «​អបអរសាទរ​» ត្រូវបាន​ក្រុមមន្ត្រី​សរសេរ​ពាក្យ​ខុសឆ្គង​ថា «​អបអរ​សារ​ទរ​» និង​ពាក្យ​ថា «​មីនា​» ត្រូវបាន​ក្រុមមន្ត្រី​សរសេរ​ខុសឆ្គង​ថា «​មិនា​» ។​

​ព័ស្តុតាង​ដូចនេះ​បានបង្ហាញ​ឲ្យ​ឃើញថា ក្រុមមន្ត្រី​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៤ ឆ្នាំ​២០១៨ ដែល​នឹង​ឋិត​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រំពឹងថា នឹងមាន​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​ប្រមាណ​ជាង​១​លាន​នាក់ មិន​យកចិត្តទុកដាក់ និង​ផ្តល់​តម្លៃ​ឲ្យ​អក្សរ​ខ្មែរ​ឡើយ ទើប​សរសេរ​ខុសឆ្គង​ព្រោងព្រាត ឬ​អាច​និយាយបានថា «​យក​អក្សរ​ខ្មែរ​ដាក់ចូល​ក្នុង​ធុងសំរាម​» ។

​សេចក្តីរាយការណ៍​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ពាក្យ «​អបអរ​សារ​ទរ​» ដែល​សរសេរ​ខុសឆ្គង​នោះ ត្រូវបាន​ក្រុមមន្ត្រី​ទម្លាក់​ចុះ និង​ដកចេញ​វិញ​ហើយៗ​នៅសល់តែ​ពាក្យ​ថា «​មិនា​» ដែល​សរសេរ​ខុសឆ្គង​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃអាទិត្យ ៤​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.