ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

លិខិត​ជូនពរ​បង្កប់​ដោយ​អត្ថន័យ​ចម្លែក ! សូម​អាន​លិខិត​របស់លោក មា​ជ សុវណ្ណារ៉ា ជូនពរ​បុរស​ខ្លាំង និង​ភរិយា ចេញពី​ពន្ធនាគារ​ព្រៃ​ស​

កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ៤​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ លោក មា​ជ សុវណ្ណារ៉ា និង​អ្នក​ជាប់ឃុំ​ចំនួន​១៤​នាក់​ផ្សេងទៀត ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បានរួម​គំនិត​គ្នា​ធ្វើលិខិត​មួយច្បាប់​ចេញពី​ពន្ធនាគារ​ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ភរិយា​របស់​បុរស​ខ្លាំង ។

​ដោយ​យល់ឃើញថា លិខិត​ជូនពរ​នេះ​មាន​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​បង្កប់​ដោយ​អត្ថន័យ​ចម្លែក​ចំនួន​៣​ចំណុច រួមមាន ៖ ១-​ម្ចាស់​លិខិត​អះអាងថា «​ជា​អ្នកទោស​មនសិការ​», ២-​ម្ចាស់​លិខិត​អះអាងថា «​ស្ទើរ​ភ្លេច​ថ្ងៃកំណើត​របស់​ភរិយា និង​កូន​របស់ខ្លួន តែ​ចងចាំ​ថ្ងៃជ័យ​សិរី​មង្គល​របស់​បុរស​ខ្លាំង និង​ភរិយា គឺ​ថ្ងៃទី​០៥ ខែមករា​» និង​ម្ចាស់​លិខិត​ក៏បាន​អះអាង​ដែរ​ថា «​បន្តក់​លោហិត​ក្នុង​គុក​ងងឹត ដើម្បី​ជា​បច្ច័យ​បួងសួង​ដល់​ទេវតា និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ឲ្យ​ជួយ​តាម​ថែរក្សា និង​ជ្រោមជ្រែង​បុរស​ខ្លាំង និង​ភរិយា​» ដូច្នេះ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត សូម​លើកយក​ខ្លឹម​សារលិខិត​ទាំងស្រុង​មក​ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​អ្នកអាន​បាន​ពិចារណា​រៀងៗ​ខ្លួន​តាម​ការគួរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.