ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

ជាង​២​ឆ្នាំ​ឡើង​ផ្កាយ​២​ថ្នាក់ ! អគ្គ​ស្នងការរង​នគរបាលជាតិ​ម្នាក់ទៀត​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ស្មើ​មេ​ធំ​ប៉ូលិស

អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​ម្នាក់ទៀត​ដែល​ទទួលបន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល អត្តលេខ​០៣៧៦ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៨/០៥៥ ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អត្តលេខ​០៣៧៦ ទើប​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧២៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ។​

​ការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល អត្តលេខ​០៣៧៦ នា​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​នេះ គឺ​មានន័យថា រយៈពេល​ជាង​២​ឆ្នាំ​សោះ លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល បាន «​ឡើង​ផ្កាយ​» ចំនួន​២​ថ្នាក់ (​ពី​ផ្កាយ​២ ដល់​ផ្កាយ​៤) ពីព្រោះ​គិត​ត្រឹម​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅពេល​ទទួល​បានការ​តែងតាំង​មុខតំណែង​ជា​អនុប្រធាននាយកដ្ឋាន​បុគ្គលិក មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើ​ប្រធាន​នាយកដ្ឋាន​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល ត្រឹម​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) នៅឡើយ ។​

​ក្រោយ​ការតែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អត្តលេខ​០១២៧៨ ជា​អគ្គ​ស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ ធ្វើ​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មាន​អគ្គ​ស្នងការរង​ចំនួន​១៧​នាក់ ដែល​ក្នុងនោះ​ចំនួន​១៥​នាក់ មាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ពាក់​ផ្កាយ​៤) ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.