ថ្ងៃ សៅរ៏ ទី ២០ ខែ មករា ឆ្នាំ ២០១៨

ដឹក​ទាល់តែ​ប្រទេស​ផលិត​ឃើញ​សុំ​ខ្មាស ! Starex មួយគ្រឿង​ត្រូវបាន​កែច្នៃ​ផ្ទុកទំនិញ​សំពីងសំពោង​យ៉ាង​សម្បើម​គួរ​ឲ្យ​ញាក់សាច់​

​រថយន្ត​ធុន​តូច​ចំណុះ​១២​កៅអី​ម៉ាក Starex មួយគ្រឿង​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2A-6314 ត្រូវបាន​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​ប្រទះឃើញ​ដឹកទំនិញ​យ៉ាង​សំពីងសំពោង​ហួសហេតុ​រហូតដល់​មាន​ប្រវែង​ជិត​១០​ម៉ែត្រ និង​កម្ពស់​ជិត​៤​ម៉ែត្រ បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥-៧៦ ឋិត​ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

​ទោះយ៉ាងណា​ក៏ដោយ រថយន្ត​ផ្ទុកទំនិញ​មហា​សំពីងសំពោង​អាច​បង្ក​ការគ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើ​រ​ជាយថាហេតុ​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ចាប់​ឃាត់ទុក​ធ្វើការ​ផាកពិន័យ​តាមច្បាប់​កំណត់​កាលពី​ថ្ងៃ​សុក្រ ៤​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៨​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ម្សិលមិញ ។ ក្រោយ​ការត្រួតពិនិត្យ សមត្ថកិច្ច​បាន​រកឃើញ​ថា អ្នកបើកប​រថយន្ត​ល្មើស​នេះ​មានឈ្មោះ រ៉ឺ​ន រ៉ើ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ខេត្តបន្ទាយមានជ័យ គ្មាន​ប័ណ្ណបើកបរ និង​គ្មាន​សៀវភៅ​ឈៀក​ធ្វើ​អាជីវកម្ម​អ្វី​ឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.