ថ្ងៃ សៅរ៏ ទី ២០ ខែ មករា ឆ្នាំ ២០១៨

រដ្ឋធម្មនុញ្ញ​កែ​ជិត​១០​ដង​តាំងពី​អាយុ​១៥​ឆ្នាំ ! រដ្ឋធម្មនុញ្ញ​ប្រឈម​នឹង​ការធ្វើ​វិសោធនកម្ម​បន្ថែមទៀត​

ក្រោយ​រំលាយចោល​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​អាសនៈ​ចំនួន​៥៥​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​យ៉ាង​តក់ក្រហល់ និង​ច្បាម​យក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​មក​បែង​ចែកគ្នា​អង្គុយ​ចេញ​ជា​សមាសភាព​ចម្រុះ​ទាំង​អ្នកតំណាងរាស្ត្រ (​ឆ្លងកាត់​រាស្ត្រ​បោះឆ្នោត​ជូន​) ទាំង​សមាជិក​រដ្ឋសភា (​មិន​ឆ្លងកាត់​ការបោះឆ្នោត​ជូន​ដោយ​រាស្ត្រ​ជា​ម្ចាស់ឆ្នោត​) សរុប​១២៣​នាក់​រួចមក រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​បង្កើត​ក្រុមការងារ​មួយ​ឈ្មោះថា «​ក្រុមការងារ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» មាន​ភារកិច្ច​ជា​សេនាធិការដ្ឋាន​នាយករដ្ឋមន្ត្រី​ក្នុងការ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​ដើម្បី​ផ្តួចផ្តើម​អំពី​ជម្រើស​នានា​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការចាំបាច់​ស្របតាម​មាត្រា​១៥១​ថ្មី មាត្រា​១៥២​ថ្មី និង​មាត្រា​១៥៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សេចក្តីសម្រេច​លេខ​១០៩​សសរ ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ។

 

​មជ្ឈដ្ឋាន​អ្នកច្បាប់ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា អនុលោម​ទៅតាម​ចំនួន​អ្នកតំណាងរាស្ត្រ និង​ចំនួន​សមាជិក​រដ្ឋសភា​សរុប​ក្រោម​ការចាត់ចែង​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន គឺមាន​សំឡេង​គ្រប់គ្រាន់ ឬ​លើស​ទៀតផង​ដើម្បី​អនុម័ត​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្របទៅតាម​មាត្រា​១៥៣​ថ្មី កថាខណ្ឌ​ទី​២ (​ពីរ មាត្រា​១៥១​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​អនុម័ត​ដោយ​រដ្ឋសភា​តាម​មតិ​ភាគច្រើន​ពីរភាគបី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​) ។

​គួរ​រំលឹក​ជូន​ថា គិត​ត្រឹម​ឆ្នាំ​២០០៨​ខណៈ​មាន​អាយុ​១៥​ឆ្នាំ គឺ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​រហូតដល់​ចំនួន​៧​លើក​រួចមកហើយ ជាអាទិ៍ ៖ -​លើក​ទី​១ ឆ្នាំ​១៩៩៤, -​លើក​ទី​២ ឆ្នាំ​១៩៩៩, -​លើក​ទី​៣ ឆ្នាំ​២០០១, -​លើក​ទី​៤ ឆ្នាំ​២០០៤, -​លើក​ទី​៥ ឆ្នាំ​២០០៥, -​លើក​ទី​៦ ឆ្នាំ​២០០៦ និង​លើក​ទី​៧ ឆ្នាំ​២០០៨ ហើយ​ជា​បន្ត​បន្ទាប់មកទៀត​ក៏បាន​ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​លើក​ទី​៨​នៅ​ឆ្នាំ​២០១៤​កន្លងទៅ​ថ្មីៗ ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.