ថ្ងៃ សៅរ៏ ទី ២០ ខែ មករា ឆ្នាំ ២០១៨

រាជរដ្ឋាភិបាល​ចាយលុយ​ជាង​៧​ម៉ឺន​ដុល្លារ​លើ​ការទិញ​ឧបករណ៍​តេស្ត​រកសារ​ធាតុ​ញៀន​ក្នុង​ទឹកនោម​

កាលពី​ចុងឆ្នាំ​២០១៧​កន្លងទៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឲ្យ​ផ្ទេរ​ឥណទាន​ថវិកា​ក្រសួងមហាផ្ទៃ (​សន្តិសុខ​សាធារណៈ​) ចំនួន​៣០៣ ៨០០ ០០០​រៀល ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦៥ (​ឧបត្ថម្ភកធន​) សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ។

​ឥណទាន​ថវិកា​ចំនួន​៣០៣ ៨០០ ០០០​រៀល (​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក​) នេះ​នឹងត្រូវ​ផ្តល់ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សម្រាប់​ទិញ​ឧបករណ៍​តេស្ត​រកសារ​ធាតុ​ញៀន​ក្នុង​ទឹកនោម ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.