ថ្ងៃ សុក្រ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៨

ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ? ក្រុមចោរ​ដៃ​ស្អិត​ចិត្តធំ​លួច​គាស់​ផ្ទះប៉ូលិស​ក្រុងភ្នំពេញ​ម្នាក់​យក​អស់​ម៉ូតូ​២​គ្រឿង ដោយ​មិន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន

កាលពី​វេលា​ម៉ោង​០២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ ៧​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ មាន​ក្រុមចោរ​ដៃ​ស្អិត​ចិត្តធំ​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារផ្ទះ​មន្ត្រីនគរបាល​អន្តរាគ​មន៍​ពិសេស​ម្នា​ក់នៅ​ចំណុច​ផ្ទះ​លេខ​៩៧A ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ យក​អស់​ទោចក្រយានយន្ត​ចំនួន​២​គ្រឿង​រួច​គេចខ្លួនបាត់​ស្រមោល​ដោយ​សុវត្ថិភាព ។

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ក្រុមចោរ​មាន​គ្នីគ្នា​ប្រមាណ​ពី​៣​នាក់​ទៅ​៤​នាក់​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​មន្ត្រីនគរបាល​ផ្នែក​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ ដោយ​យក​អស់​ម៉ូតូ​ចំនួន​២​គ្រឿង គឺ​មួយគ្រឿង​ម៉ាក Scoopy ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 1N-5686 និង​មួយគ្រឿង​ទៀត​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1A-0201 រួច​គេចខ្លួន​ដោយ​សុវត្ថិ​ភាពមិន​រំខាន​ដល់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឡើយ ។​

​នៅក្រោយពេល​កើតហេតុ កងកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​កើតហេតុ និង​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដែលជា​ក្រុមចោរ​ដៃ​ស្អិត​ចិត្តធំ​ទាំងនោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.