ថ្ងៃ សុក្រ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៨

បិទ​ទូរទស្សន៍​-​វិទ្យុ តែ​ចំហ Youtube ! ក្រសួង​ព័ត៌មាន​ហាម​ចាក់ផ្សាយ​បទ​ចម្រៀង «​គ្រូបង្រៀន​ស្រវឹងស្រា​» របស់​ផលិតកម្ម Town តាម TV ខណៈ​កំពុង​ល្បី​តាម Youtube

កាលពី​ថ្ងៃ​អង្គារ ២​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​ឆ្នូ ឆ្នាំ​២០១៧​ម្សិលមិញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានចេញ​លិខិតផ្លូវការ​មួយច្បាប់​ជម្រាប​មក​ម្ចាស់​ស្ថានីយ៍​វិទ្យុ​-​ទូរទស្សន៍​ទាំងអស់​ហាម​ចាក់ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» របស់​ក្រុមហ៊ុន​ផលិតកម្ម​ថោ​ន (Town Production) ច្រៀង​ដោយ​លោកស្រី ចេ​ន សាយ​ចៃ ខណៈ​បទ​ចម្រៀង​នេះ​កំពុង​ពេញនិយម​នៅក្នុង​បណ្តាញ​សង្គម Youtube ។

​ការណ៍​ដែល​ក្រសួង​ព័ត៌មាន​ហាមឃាត់​ចាក់ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» របស់​ផលិតកម្ម​ថោ​ន ច្រៀង​ដោយ​លោកស្រី ចេ​ន សាយ​ចៃ តាម​វិទ្យុ​-​ទូរទស្សន៍​នោះ ដោយ​ក្រសួង​យល់ឃើញថា ជាការ​បន្តុះបង្អាប់​ប្រមាថ​គ្រូបង្រៀន ប្រាសចាក​អំពី​អក​ប្ប​កិរិយា និង​សីលធម៌​ថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ទូទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ដែល​ធ្វើ​ឲ្យ​មានប្រតិកម្ម​ពី​សំណាក់​មហាជន​ទូទៅ និង​ជះឥទ្ធិពល​មិនល្អ​ដល់​សង្គម​ទាំងមូល ហើយ​ខ្លឹមសារ​បទ​ចម្រៀង​នេះ​បាន​ដក់​ជាប់​នឹង​អារម្មណ៍​របស់​កុមារ​តូចៗ​ដែល​ពុំទាន់​មាន​មូលដ្ឋាន​នៃ​ការពិចារណា​ច្បាស់លាស់​នៅឡើយ ។

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណួរ​ថា មុន​ចេញ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» តើ​ផលិតកម្ម​ថោ​ន​មានបាន​ឆ្លង​ការត្រួតពិនិត្យ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែរឬទេ ពីព្រោះ​ទោះបី​បទ​ចម្រៀង​នេះ​ត្រូវបាន​ក្រសួង​ព័ត៌មាន​ហាម​ចាក់ផ្សាយ​តាម​វិទ្យុ​-​ទូរទស្សន៍​ក៏ដោយ ក៏​បទ​ចម្រៀង​កំពុង​ល្បីល្បាញ​នៅក្នុង​បណ្តាញ​សង្គម Youtube ដែលជា​បណ្តាញ Internet ដ៏​ពេញនិយម ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.