ថ្ងៃ សៅរ៏ ទី ២០ ខែ មករា ឆ្នាំ ២០១៨

ខឹង​ហើយ ! ព្រឹទ្ធសភា «​ឆេះដុំ​» នឹង​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​ដែល​ដាក់ទណ្ឌកម្ម​លើ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​

​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ សភា​អឺរ៉ុប​បានអនុម័ត​ដាក់ទណ្ឌកម្ម​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ពោលគឺ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ទាំងអស់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួមទាំង​ការនាំចេញ​ផលិតផល​ពី​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ព្រមទាំង​ទំនិញ​ដទៃទៀត​ជា​បណ្តោះអាសន្ន ដោយ​សភា​អឺរ៉ុប​បាន​សង្កត់ធ្ងន់ថា «​កិច្ចព្រមព្រៀង​នៃ​ការអនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប​អាច​បន្តទៅទៀត​បានតែ​ក្នុងករណី​ដែល​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​» ។​

​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​សភា​អឺរ៉ុប​នេះ បានធ្វើ​ឲ្យ​ស្ថាប័នព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​ប្រធាន «​ឆេះដុំ​» យ៉ាងខ្លាំង ដោយបាន​ចេញ​សេចក្តីថ្លែងការណ៍​នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧​ចោទប្រកាន់​ទៅលើ​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​ថា «​ជា​សេចក្តីសម្រេច​មាន​លក្ខណៈ​លំអៀង មិន​យុត្តិធម៌ និង​មិន​ឆ្លុះបញ្ចាំង​ការពិត​នៅ​កម្ពុជា និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.