ថ្ងៃ សៅរ៏ ទី ២០ ខែ មករា ឆ្នាំ ២០១៨

រោងចក្រ​កាត់ដេរ និង​ផលិត​ស្បែកជើង​ទទួលបាន​គោលការណ៍​អនុគ្រោះ​ព្យួរទុក​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​រហូតដល់​ឆ្នាំ​២០២២

ក្រោម​ហេតុផល​ថា ដើម្បី​ជំរុញ និង​គាំទ្រ​ដល់​សហគ្រាស​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​ឲ្យ​មាន​និរន្តរភាព និង​គាំពារ​ដល់ក​ម្មករ កម្មការិនី ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ទទួលផល​ប្រយោជន៍​អំពី​វិស័យនេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកាស​មួយ​លេខ​១១៣០​សហវ​.​ប្រក ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ សម្រេច​អនុគ្រោះ​ឲ្យ​ព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ​របស់​សហគ្រាស​វាយ​ន​ភណ្ឌ​កាត់ដេរ​ផលិត​សម្លៀកបំពាក់ ផលិត​ស្បែកជើង ផលិត​កាបូបយួរ​-​កាបូបដៃ​-​មួក មាន​លក្ខណៈសម្បត្តិ​ជា​គម្រោង​វិនិយោគ​សម្រាប់​នាំចេញ រហូតដល់​ដំណាច់ឆ្នាំ​២០២២ ។​

​គោលការណ៍​អនុគ្រោះ​ព្យួរទុក​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ​របស់​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​នេះ គឺ​បន្ទាប់ពី​ឧស្សាហកម្ម​លើ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​បាន​ព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨​ដល់ក​ម្មករ និយោជិត​ចំនួន​១៧០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់​ក្នុង​១​ខែ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.