ថ្ងៃ សុក្រ ទី ២០ ខែ មេសា ឆ្នាំ ២០១៨

តែងតាំង​តំណែង ! នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​១១​នាក់ ត្រូវបានតែងតាំង​មុខតំណែង​ថ្មី និង​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

តាម​សំណើ​របស់​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​តែងតាំង ផ្លាស់ប្តូរ​មុខងារ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ចំនួន​១១​នាក់ ដូចខាងក្រោម ៖

១-​ឧ​ត្ត​ម​សេនីយ៍​ឯក ខឹម សន អត្តលេខ​០០០៣៦៤ ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជានា​យក​ទីចាត់ការ​ឃោសនា​ព័ត៌មាន អគ្គបញ្ជាការដ្ឋាន ។​

២-​ឧ​ត្ត​ម​សេនីយ៍​ឯក ឈឹម សាវុធ អត្តលេខ​០០១៩៤៨ ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។

៣-​ឧ​ត្ត​ម​សេនីយ៍​ឯក យ៉ា​ល់ ពិសិដ្ឋ អត្តលេខ​០០០៣២៨ ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន បន្ថែម​លើ​មុខងារ​ប​ច្ច​ប្បន្ន​ជានា​យក​ទីចាត់ការ​បច្ចេកទេស អគ្គបញ្ជាការដ្ឋាន ។​

៤-​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ិច សូ​ឌី អត្តលេខ​០០២៣៥០ ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។​

៥-​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ចារុ​ណ្ហ អត្តលេខ​០០១០៩០ ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។​

៦-​ឧ​ត្ត​ម​សេនីយ៍​ឯក ហង្ស សា​រ៉ា​វុ​ឌ្ឍ អត្តលេខ​០២១២១៩ ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​អង្គរក្ស ។​

៧-​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន ដា​រ៉ា អត្តលេខ​០០៥២៧៦ ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។​

៨-​ឧ​ត្ត​ម​សេនីយ៍​ឯក សេង ស៊ី​ណារិន អត្តលេខ​០២២៩០១ ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។​

៩-​ឧ​ត្ត​ម​សេនីយ៍​ឯក ភោគ ចន្ថា អត្តលេខ​០០២៨១៦ ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​អង្គរក្ស ។

១០-​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ ពន្លឹក អត្តលេខ​០១៤៤៦២ ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន ។

១១-​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង វ៉ាន់​ថា អត្តលេខ​០២២៨៩៩ ជា​អគ្គនាយករង​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​នៃ​ក្រសួងការពារជាតិ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.