តាមសំណើរបស់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ បានសម្រេចបំពាក់មេដាយមុនីសារាភ័ណ្ឌ និងមេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនថ្នាក់ដឹកនាំ និងអ្នកជំនាញការវៀតណាមចំនួន១១នាក់ ដោយអនុក្រឹត្យលេខ១២៦៦អនក្រ.តត និងអនុក្រឹត្យលេខ១២៦៧អនក្រ.តត ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ថ្នាក់ដឹកនាំ និងអ្នកជំនាញការវៀតណាមទាំង១១នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជាបំពាក់មេដាយជូននេះ គឺត្រូវបានរាជរដ្ឋាភិបាលអះអាងថា មានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន វិទ្យុ ទូរទស្សន៍ ជាពិសេសក្នុងការអនុវត្តគម្រោងផ្តល់ជំនួយជាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដល់ប្រទេសកម្ពុជា ៕