ថ្ងៃ សៅរ៏ ទី ២០ ខែ មករា ឆ្នាំ ២០១៨

ឡើង​ឋានៈ «​ឯកឧត្តម​» ! ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​ម្នាក់ ទទួលបាន​ការតែងតាំង​ជា​នាយក​សាលា​ភូមិន្ទ​ក្រឡាបញ្ជី​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​

ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​ម្នាក់ គឺ​លោក អ៊ិន បូ​ផា ទទួលបាន​ការតែងតាំង​ជា​នាយក​សាលា​ភូមិន្ទ​ក្រឡាបញ្ជី​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ មាន​ឋានៈ​ស្មើ​អគ្គនាយក ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៤៥ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ពោលគឺ​មាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​» ។​

​លោក​ចៅក្រម អ៊ិន បូ​ផា អាយុ​៤៨​ឆ្នាំ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៩៨ អតីត​ជា​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល និង​ក្រោយមក​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៧/៦៦៤ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៧ និង​បន្ទាប់មកទៀត​ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៤/៤៤៨ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.