ថ្ងៃ សុក្រ ទី ២០ ខែ មេសា ឆ្នាំ ២០១៨

ឡើង​តួនាទី ឡើង​ផ្កាយ ! ដំឡើង និង​ផ្តល់​តំណែង​តួនាទី​ក្លាយជា​ស្ពាន​ដ៏​រឹងមាំ​ក្នុងការ​ដំឡើង​ស័ក្តិ​-​ផ្កាយ​

តាម​ការកត់សម្គាល់​រួម​ជាមួយនឹង​ព័ស្តុតាង​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា ការដំឡើង និង​ផ្តល់​មុខតំណែង​តួនាទី​កាន់តែ​ធំ​បាន​ក្លាយជា​ស្ពាន​ដ៏​រឹងមាំ​ឈានទៅ​ឲ្យ​មានការ​ដំឡើង​ស័ក្តិ​-​ផ្កាយ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ (​ប៉ូលិស​-​ទាហាន​) កាន់តែ​ខ្ពស់​ត្រដែតត្រដឹម​លឿន​ដូច​មី​ស៊ី​ល ជាអាទិ៍ ៖

១-​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៧៥៥៥៥ ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​-​ចារកិច្ច​ក្រសួងការពារជាតិ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន (​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវជា​ឪពុក​បង្កើត និង​ជា​អគ្គលេខាធិការរង​ទី​១​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​…) តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) នា​ខែសីហា ឆ្នាំ​២០១៧ ។ រយៈពេល​មិន​ដល់​០២​ខែក្រោយ​មក ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧០១ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ។​

២-​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​១៥៧២២ និង​ត្រូវជា​ប្អូនប្រុស​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អតីត​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ។ បន្ទាប់ពី​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​អគ្គ​ស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១០១៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​រួចមក គឺ​រយៈពេល​០៧​ថ្ងៃក្រោយ លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៧/៦៨៣ ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ ។

 

៣-​លោក​ឧ​ត្ត​ម​សេនីយ៍ ស រដ្ឋា នាយ​នគរបាល​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​៥៤៨៥៧ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទទួលបាន​ការតែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) មកម្ល៉េះ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៨៦៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៥ ។ រយៈពេល​០៣​ថ្ងៃ​ក្រោយមក លោក​ស័ក្តិ​៥​ប៉ូលិស ស រដ្ឋា ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៥/៤៦៥ ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៥ ។ ប្រមាណ​មិន​ដល់​១​ឆ្នាំក្រោយ លោក​ឧ​ត្ត​ម​សេនីយ៍ ស រដ្ឋា ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៦/៤៥៧ ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ។ រយៈពេល​មិន​ដល់​១​ឆ្នាំក្រោយ​មកទៀត លោក​ឧ​ត្ត​ម​សេនីយ៍ ស រដ្ឋា ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/៣០៥ ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧ ។​

៤-​លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​៧៧៧៧៨ ទទួលបាន​ការតែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១០២៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ (​បន្ទាប់ពី​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៧/៤២៨ ចុះ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧) ។ រយៈពេល​ប្រមាណ​ជាង​០១​ខែក្រោយ​មក លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧៣៧ ចុះ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ ។​ល​៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.