ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

តំណាងរាស្ត្រពាក់ផ្កាយទាហាន ! អ្នកតំណាងរាស្ត្រ​ម្នាក់​ត្រូវជា​ឪពុកមា​របស់​ចៅហ្វាយខេត្ត​រតនគិរី ទទួលបាន​ការប្រគល់​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ទាហាន

អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តរតនគិរី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ឯកឧត្តម ប៊ូ ឡាំ ត្រូវជា​ប្អូនប្រុស​បង្កើត​ឯកឧត្តម ប៊ូ ថង សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវជា​ឪពុកមា​របស់​ឯកឧត្តម ថង សាវុន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី (​ឯកឧត្តម ថង សាវុន ត្រូវជា​កូនប្រុស​បង្កើត​ឯកឧត្តម ប៊ូ ថង​) ទទួលបាន​ការប្រគល់​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០២០០៧៨ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨០៧ ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ ។

​បច្ចុប្បន្ន ឯកឧត្តម ប៊ូ ឡាំ អាយុ​៦៣​ឆ្នាំ កំពុងកាន់​តំណែង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តរតនគិរី និង​ជា​សមាជិក​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ (​គណៈកម្មការ​ទី​៤) នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ។ ពោលគឺ ឯកឧត្តម ប៊ូ ឡាំ ជា​អ្នកតំណាងរាស្ត្រ (​សមាជិក​រដ្ឋសភា​) ផង និង​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០២០០៧៨​ពាក់​ផ្កាយ​២​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.