ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ផ្កាយ​៤​ព្រាត ! អគ្គស្នងការ​-​អគ្គ​ស្នងការរង​ប៉ូលិស​ជិត​២០​នាក់ មាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ចំនួន​១៥​នាក់

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក្រសួងមហាផ្ទៃ​បច្ចុប្បន្ន​មាន​អគ្គស្នងការ​ចំនួន​០១​នាក់ ដែល​ទទួលបន្ទុក​ការងារ​ក្តាប់​រួម និង​អគ្គ​ស្នងការរង​ចំនួន​១៦​នាក់​ជា​ជំនួយការ​អគ្គស្នងការ ហើយ​ក្នុងចំណោម​អគ្គស្នងការ​-​អគ្គ​ស្នងការរង​សរុប​ទាំង​ចំនួន​១៧​នាក់​នេះ គឺមាន​ចំនួន​១៥​នាក់​ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) និង​ចំនួន​២​នាក់​ទៀត ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ។​

​មេ​ប៉ូលិស​ដែលជា​អគ្គស្នងការ​-​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​ទាំង​១៧​នាក់ រួមមាន ៖

១-​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ជា​អគ្គស្នងការ ។ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០០៦៦ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០៨/១២៣៤ ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០០៨ ។​

២-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​សន្តិសុខ​ផ្ទៃក្នុង ការងារ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការងារ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ការងារ​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស ការងារ​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម និង​ការងារ​គ្រប់គ្រង​សន្តិសុខ​ឯកជន ។ បច្ចុប្បន្ន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ កំពុងកាន់​តំណែង​ជា​អគ្គស្នងការ​ស្តីទី​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ ដោយ​សេចក្តីសម្រេច​លេខ​៦៥០៧​សសរ ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​របស់​ក្រសួងមហាផ្ទៃ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០២៣៣ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៦/២១៧ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

៣-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ព្រំដែន​ទទួល​ទិស​ភូមិភាគ​ទី​៤ និង​ភូមិភាគ​ទី​៥ ។ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា លោក​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០៧២៧១​ម្នាក់​ដែរ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៤/១៦៦ ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ។​

៤-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ព្រំដែន​ទទួល​ទិស​ភូមិភាគ​ទី​១ ភូមិភាគ​ទី​២ និង​ភូមិភាគ​ទី​៣ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​៦៧១៦៩ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៥១១ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ។​

៥-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ព្រហ្មទណ្ឌ ការងារ​នគរ​បាលប​ច្ចេកទេស​វិទ្យាសាស្ត្រ ។ លោក​ឧ​ត្ត​ម​សេនីយ៍ កង សុខន នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០៣៣៨ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៤/១០៩៥ ចុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤ ។​

៦-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​គ្រប់គ្រង​អាវុធជាតិផ្ទុះ ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ​-​សង្គ្រោះ និង​នគរបាល​បេតិកភណ្ឌ ។ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា លោក​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ ក៏​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០១៣២​ម្នាក់​ដែរ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៦/២១៧ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

៧-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ជា​អគ្គ​ស្នងការរង និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​៦៧១៦៨ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៦/២១៧ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

៨-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​លេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។ លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០៥០៧ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៦/២១៧ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

៩-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ចារកម្ម ក្រុម​ស៊ើបអង្កេត​បទល្មើស​ឆ្លងដែន ការពារ​វិនិយោគិន និង​ទេសចរ​បរទេស ។ លោក​ឧ​ត្ត​ម​សេនីយ៍ ថោង លីម នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០០៤៨ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៦/២១៧ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

១០-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​អង្គរក្ស និង​ការងារ​រៀបចំ​ផែនការ​ពារ និង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស ។ លោក​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​៦៧១៦៨ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧០២ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ។​

១១-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន និង​ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ក៏​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០៧៧១​ម្នាក់​ដែរ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧០២ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ។​

១២-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​នគរបាល​ទេសចរណ៍ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០២៣០៥ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧០២ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ។​

១៣-​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ មួន សារ៉ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​អង្គភាព​អន្តរាគមន៍ និង​អម​ការពារ​នាយករដ្ឋមន្ត្រី ។ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ មួន សារ៉ន នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០៧៧២ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៤៣ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។​

១៤-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ ជា​អគ្គ​ស្នងការរង ជំនួយ​ការដឹកនាំ​ទទួលបន្ទុក​ការងាររដ្ឋបាល​ក្នុង​ផែន​នគរបាល​ព្រំដែន គ្រប់គ្រង និង​ដឹកនាំ​ការងារ​ជំនាញ​នៃ​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន និង​ទទួល​ជួយ​ការងារ​ព្រំដែន​ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០១៧១ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៤៤ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។​

១៥-​លោកស្រី​នាយ​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​យែ​ន​ឌ័​រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។ លោកស្រី​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០២២៥៧ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៤៤ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។​

១៦-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល ជា​អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ។ លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០៣៧៦ ទទួលបាន​ការតែងតាំង​ជា​អគ្គ​ស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧២៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ។

១៧-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ជា​អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​តម្រួត​បទបញ្ជា ។ លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​១៥៧២២ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៧/៦៨៣ ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.