ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចាយលុយ​ប្រមាណ​១​លាន​ដុល្លារ​លើ​ការទិញ​សម្ភារៈ និង​ឧបត្ថម្ភ​ដល់​កងទ័ព​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​បានសម្រេច​អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៤ ០០០​លាន​រៀល ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦២ (​អត្ថប្រយោជន៍​សង្គម​) ជូន​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ។

​ឥណទាន​ថវិកា​ចំនួន​៤ ០០០​លាន​រៀល (​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​) នេះ សម្រាប់​ចំណាយ​លើ​ការទិញ​សម្ភារៈ​ផ្គត់ផ្គង់​កងទ័ព និង​ឧបត្ថម្ភ​ថវិកា​ជូន​កងទ័ព​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.