ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

​របូត​ពីរ​ដ្ឋ​ចូល​ដៃឯក​ជន ! ទ្រព្យសម្បត្តិ​រដ្ឋ​ចំនួន​៤​ទីតាំង​គ្រប់គ្រង​ដោយ​ក្រសួង​៤​ត្រូវបាន​ធ្លាក់​ទៅក្នុង​ដៃ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន​ហើយ

កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​ធ្វើ​អនុ​ប​យោគ​ប្តូរ​ចំណាត់ថ្នាក់​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នូវ​ទីតាំង​អចលនវត្ថុ​ចំនួន​៤​កន្លែង​គ្រប់គ្រង​ដោយ​ក្រសួង​៤​រួច​ប្រគល់​ឲ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន​កាន់កាប់​វិញ ។​

​អតីត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវធ្វើ​អនុ​ប​យោគ​មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​លុប​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​រួច​ប្រគល់​ឲ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន គ្រប់គ្រង​កាន់កាប់​វិញ​នោះ​រួមមាន ៖

១-​ទីតាំង​ដីឡូត៍​មួយចំណែក​របស់​ក្រសួងផែនការ​ទំហំ​១ ២៤២,៥០​ម៉ែត្រក្រឡា ឋិត​នៅជាប់​មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន លី ឈួ​ង សំណង់ និង​អាហរ័ណ នីហរ័ណ ។​

=-09876

២-​ទីតាំង​សណ្ឋាគារ​ឌី​យ៉ា​ម៉​ង់ (​អតីត​សណ្ឋាគារ​ខៀវ​) របស់​ក្រសួងការពារជាតិ ទំហំ​ដី​៥៧០​ម៉ែត្រក្រឡា និង​អគារ​កម្ពស់​៨​ជាន់ ឋិត​នៅ​មហាវិថី​ព្រះមុនីវង្ស​កែង​ផ្លូវ​លេខ​១៣៦ រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​ទៅ​លោក ម៉ុង ច័ន្ទ​ណា​រិ​ទ្ធ និង​លោកស្រី សុផល ផ​លិ​កា ។​

៣-​ទីតាំង​អតីត​រោងចក្រ​តម្បាញ​ទី​២​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដី​ទំហំ​១៤ ៩០៣​ម៉ែត្រក្រឡា ឋិត​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​ទៅ​លោកស្រី កូយ សុខ​មាន ។

៤-​ទីតាំង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ របស់​ក្រសួងមហាផ្ទៃ ដី​ទំហំ​៩ ៤២៨​ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ទី​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ប្រគល់​ឲ្យ​ទៅ​លោកស្រី ទិន ណៃ​ខេង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.