ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ដល់ក​ហើយ ! បន្ថែម​ពីលើ​មេដឹកនាំ​សហជីព​ច្រើន​គ​គោក សូម្បីតែ​អគ្គលេខាធិការ​សមាគម​ថៅកែ (GMAC) ក៏ត្រូវ​បានតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​ដែរ

បន្ថែម​ពីលើ​មេដឹកនាំ​សហជីព​តំណាង​កម្មករ និយោជិត​ដ៏​ច្រើន​គ​គោក​ដែល​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ឯកឧត្តម អ៊ិត សំហេង ជា​រដ្ឋមន្ត្រី​នោះ ឥឡូវនេះ​សូម្បីតែ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែលជា​សមាគម​តំណាង​ភាគី​ថៅកែ​ក្រុមហ៊ុន​រោងចក្រ សហគ្រាស ក៏ត្រូវ​បានតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែរ ។​

​ជាក់ស្តែង លោក ខេន លូ (Ken Loo) ជា​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែលជា​សមាគម​ថៅកែ​តំណាង​ភាគី​និយោជក (​មាន​លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង ជា​ប្រធាន​) ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨២៤ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ពោលគឺ​មាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​» ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ (LAC) និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​តម្រូវ​ឲ្យ​មាន​ភាគី​រាជរដ្ឋាភិបាល (​តំណាង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​) ភាគី​និយោជក (​តំណាង​ដោយ​សមាគម GMAC) និង​ភាគី​កម្មករ និយោជិត (​តំណាង​ដោយ​សហជីព​) ប៉ុន្តែ​ជាក់ស្តែង ភាគី​តំណាង​និយោជក និង​ភាគី​តំណាង​កម្មករ និយោជិត បាននាំគ្នា​ទៅធ្វើជា​ទីប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួលបាន​បុណ្យស័ក្តិ​ព្រោងព្រាត​អស់​ទៅហើយនោះ គឺ​នាំ​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីព​យ៉ាងធ្ងន់ធ្ងរ​បំផុត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.