ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ស្ត្រី​ពាក់​ផ្កាយ​៤ ! មាន​រាជការ​ជា​ស្ត្រី​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន និង​នាយ​នគរបាល​ចំនួន​២​នាក់​ហើយ ដែល​ទទួលបាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤)

​ចាប់តាំងពី​បង្កើត​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នា​ឆ្នាំ​១៩៩៣​មកទល់​បច្ចុប្បន្ន គឺមាន​រាជការ​ជា​ស្ត្រី​ឋិត​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ និង​ក្របខ័ណ្ឌ​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ​ចំនួន​២​នាក់​ហើយ ដែល​ទទួលបាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ពាក់​លើ​ស្មា ។

​នាយទាហាន និង​នាយ​នគរបាល​ជា​ស្ត្រី​ដែល​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ចំនួន​២​នាក់​នោះ រួមមាន ៖

១-​លោកជំទាវ ម៉ែន សំអន នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០១១៧៩ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩០៨/១០០៥ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០០៨ ។ បច្ចុប្បន្ន​លោកជំទាវ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់កាប់​មុខតំណែង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ។​

២-​លោកស្រី យក់ សុខា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​០២២៥៧ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៤៤ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។ បច្ចុប្បន្ន​លោកស្រី​នាយ​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា កំពុង​កាន់កាប់​មុខតំណែង​ជា​អគ្គ​ស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​យែ​ន​ឌ័​រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.