ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ដំឡើង​ផ្កាយ ! មេ​ប៉ូលិស​ពាក់​ផ្កាយ​៣​ពីរ​នាក់​ទៀត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤)

អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​ចំនួន​២​នាក់​ទៀត គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ អត្តលេខ​០១៧១ និង​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក យក់ សុខា អត្តលេខ​០២២៥៧ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៤៤ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​០១៧១ ជា​អគ្គ​ស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជំនួយ​ការដឹកនាំ​ទទួលបន្ទុក​ការងាររដ្ឋបាល​ក្នុង​ផែន​នគរបាល​ព្រំដែន គ្រប់គ្រង និង​ដឹកនាំ​ការងារ​ជំនាញ​នៃ​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន និង​ទទួល​ជួយ​ការងារ​ព្រំដែន​ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥ ។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក យក់ សុខា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​០២២៥៧ ជា​អគ្គ​ស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​យែ​ន​ឌ័​រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.