ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

លទ្ធផល​នៃ​ការចុះ​ចូល ! អតីត​អ្នកតំណាងរាស្ត្រ​បក្ស CNRP ដែល​ទើប​រំលាយ ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី

មុនពេល​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​រំលាយ​ដោយ​ស្ថាប័ន​តុលាការ​កំពូល​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ប្រមាណ​ជិត​០១​ខែ ឯកឧត្តម ឡុង ប៊ុ​ន្នី អាយុ​៤៧​ឆ្នាំ អតីត​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​សម្រេចចិត្ត​សុំ​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដូច​មាន​បញ្ជាក់​ក្នុង​ខ្លឹមសារ​លិខិត​ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​ដែល​បាន​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយបាន​អះអាងថា «​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ជន​ក្បត់ជាតិ​» ។​

​ត្រឹម​រយៈពេល​០២​ថ្ងៃក្រោយ​ការចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ឯកឧត្តម ឡុង ប៊ុ​ន្នី ក៏​ទទួល​បានការ​តែង​តែង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨១៨ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.