ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

មេ​គយ​ទទួលបាន​ការដំឡើងឋានៈ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ស្មើ​រដ្ឋលេខាធិការ

​ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួលបាន​ការដំឡើង​ឋានៈ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ស្មើនឹង​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨២០ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ។

​លោក​បណ្ឌិត គុណ ញឹម អតីត​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទទួលបាន​ការតែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជំនួស​ឯកឧត្តម​បណ្ឌិត្យ ប៉ែន ស៊ីម៉ន ដែល​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៤/១១៧២ ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤ ។​

​បន្ទាប់ពី​ទទួលបាន​ការតែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រមាណ​ជាង​០៦​ខែ ឯកឧត្តម​បណ្ឌិត គុណ ញឹម ក៏​ទទួលបាន​ការតែងតាំង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/៣៩៤ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ ។ ក្រោយមក ឯកឧត្តម​បណ្ឌិត គុណ ញឹម ទទួលបានការដំឡើងថ្នាក់ជាករណីពិសេសពីឧត្តមមន្ត្រីថ្នាក់លេខ៣មកជាឧត្តមមន្ត្រីថ្នាក់លេខ១ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៦/៥៩៩ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.