ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ចាយ​ជាង​១​ពាន់​លាន​ដុល្លារ​បាន​រួច​ទោស ! បុត្រា​អតីតព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​មួយអង្គ​ត្រូវបាន​ដោះលែង​ឲ្យ​រួច​ទោសទណ្ឌ​ជា​ថ្នូរ​នឹង​ការចាយ​លុយ​ជាង​១​ពាន់​លាន​ដុល្លារ​

​គេហទំព័រ​សារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដោយ​ដកស្រង់​ប្រភពពី​មន្ត្រី​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia) ឲ្យ​ដឹងថា ព្រះ​រាជ្យ​បុ​ត្យ​របស់​អតីតព្រះមហាក្សត្រ Abdullah bin Abdulaziz និង​ជា​អតីតរដ្ឋមន្ត្រី​ការពារជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ផង គឺ​ព្រះអង្គម្ចាស់ Miteb bin Abdullah ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​រួច​ពី​ទោសទណ្ឌ​ក្នុង​សំណុំរឿង​ពុករលួយ​វិញ​ហើយ​នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​ក្រោយ​ការព្រមព្រៀង​បង់ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក ។​

Image may contain: 2 people

​ព្រះអង្គម្ចាស់ Miteb bin Abdullah ព្រះជន្ម​៦៥​ព្រះវស្សា ត្រូវបាន​ចាប់​ឃាត់​ព្រះកាយ​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ជាមួយ​សែ​រាជវង្ស​ចំនួន​១០​អង្គ​ផ្សេងទៀត ក្រោម​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​បោសសម្អាត​អំពើពុករលួយ​ក្នុងប្រទេស​របស់​រាជទាយាទ Mohammad bin Salman ។​

Image may contain: 2 people, people standing

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នា​រយៈពេល​កន្លងទៅ​ថ្មីៗ​នេះ មនុស្ស​ជាង​២០០​នាក់ ក្នុងនោះ​ក៏មាន​បុត្រ​របស់​ព្រះមហាក្សត្រ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​១១​អង្គ​ផងដែរ​ត្រូវបាន​ចាប់ខ្លួន​-​ព្រះកាយ ជាមួយនឹង​គណនី​ធនាគារ​ចំនួន​១ ៧០០ មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​បាន​បង្កក​ជា​បណ្តោះអាសន្ន ក្រោម​យុទ្ធនាការ​បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ Mohammad bin Salman ព្រះជន្ម​៣២​ព្រះវស្សា ជា​រាជទាយាទ​របស់​ព្រះមហាក្សត្រ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ។

Image may contain: 2 people

​អាច​ចាត់ទុកបាន​ថា នេះ​ជា​សកម្មភាព​ចំណាយ​ប្រាក់​ដ៏​ច្រើន​លើសលប់​មួយ​នៅលើ​ពិភពលោក​រហូតដល់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ព្រះរាជ​បុត្រា​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជា​ថ្នូរ​ទទួលបាន​នូវ​ការដោះលែង​ឲ្យ​មាន​សេរីភាព​រួច​ទោសទណ្ឌ​ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ​ដ៏​កក្រើក​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៕​

Image may contain: 1 person, smiling, closeup

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.