ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ស័ក្តិសម​ហើយ ! Buffon ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​លី​គកំពូល​អ៊ីតាលី (Serie A Player of the year)

កម្មវិធី Gran Gala del Calcio AIC ដែល​ធ្វើឡើង​នៅ​ទីក្រុង Milan កាលពីម្សិលមិញរៀបចំ​ដោយ​សមាគមន៍​បាល់ទាត់​ប្រចាំ​ប្រទេស​អ៊ីតាលី (AIC) អ្នកចាំទី​ចាស់វស្សា និង​ជា​ប្រធាន​ក្រុម​សេះបង្កង់ Juventus គឺ Gianluig Buffon បានឈ្នះ​ក្នុងការ​បោះឆ្នោត​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​លី​គ​កំពូល​អ៊ីតាលី (Serie A Player of the year) ។

Image may contain: 1 person, standing and suit

លើសពីនេះ Buffon ក៏មាន​ឈ្មោះ​ជាប់​ជា​កីឡាករ​ជម្រើស​១១​នាក់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​នេះ​ផងដែរ ។​

No automatic alt text available.

​នៅក្នុង​កម្មវិធី​ខាងលើ​នេះដែរ​កីឡាករ​សញ្ជាតិ​អ៊ីតាលី វ័យ​៣៩​ឆ្នាំ​រូបនេះ​បាន​ថ្លែងថា «​ចំពោះ​ខ្ញុំ សម្រាប់​ជម្រើសជាតិ​អ៊ីតាលី ខ្ញុំ​តែងតែ​ចាត់ទុក​ខ្លួនឯង​ជា​ទាហាន​ម្នាក់ កុំថាឡើយ​ខ្ញុំ​អាយុ​៣៩​ឆ្នាំ ទោះ​ខ្ញុំ​អាយុ​៦០ ក៏​ខ្ញុំ​មិន​មិនអាច​បោះបង់​ការកោះហៅរ​បស់​គ្រូបង្វឹក​បានឡើយ ព្រោះ​ខ្ញុំ​ស្រឡាញ់​ជាតិ​របស់ខ្ញុំ ខ្ញុំ​ចង់​ជួយ​ជាតិ​របស់ខ្ញុំ​ឲ្យ​ដល់ទី​បញ្ចប់​» ។

Image may contain: 2 people, people standing and suit

ការ​ថ្លែង​នៅមុខ​សារព័ត៌មាន​បែបនេះ​គឺ​គាត់​ចង់​និយាយថា ទោះជា​គាត់​ចូលនិវត្តន៍​ក៏ពិតមែន​តែ​គាត់​អាចជួយ​ជម្រើសជាតិ​អ៊ីតាលី​បាន​គ្រប់ពេល​ប្រសិនបើ​មានការ​កោះហៅ​ពី​គ្រូបង្វឹក​របស់ក្រុម​ជម្រើសជាតិ ។​

Image may contain: 1 person, text

​គួរបញ្ជាក់​ផងដែរ​ថា​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា កន្លងទៅនេះ អ្នកចាំទី Buffon បានប្រកាស​ចូលនិវត្តន៍​ភ្លាម បន្ទាប់ពី​មិនអាច​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ឆ្លង​ផុត​វគ្គ Play-off បាន​ដើម្បី​ឈានទៅ​លេង​វគ្គ​បន្ត​នៅ​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 ដោយ​ចាញ់​ស៊ុយអែត ១-0 ជើង​ទី​២ និង​ជើង​ទី​១ លទ្ធផល ០-0 ៕​

Image may contain: 1 person

Image may contain: 1 person, standing and outdoor

ប្រភព៖​Goal

Filed in: Feature, កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.