ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ក្រុមគោព្រៃ​កម្ពុជាអាយុ​ក្រោម​១៦​ឆ្នាំ ឋិត​ក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី និង​ក្រុម​ខ្លាំង​វៀតណាម​ក្នុង​ពានរង្វាន់ AFF U16 CHAMPIONSHIP 2018

AFC បានបង្ហាញ​តារាង​ចែក​ពូ​ល​នៃ​ពានរង្វាន់​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម​១៦​ឆ្នាំ​ផ្លូវការ​ហើយ (AFF U16) ដោយ​ក្នុងនោះ​ក្រុម​គោព្រៃ​កម្ពុជា​ឋិត​ក្នុង​ពូ​ល A ដែលមាន​៥​ប្រទេស​ជា​ដៃគូ​ប្រកួត ដូចជា ៖ វៀតណាម ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង ហ្វីលីពីន ។​

​ងាក​មក​មើល​ពូ​ល B វិញ​គឺ​មានតែ​៥​ប្រទេស​ប៉ុណ្ណោះ ដូចជា ៖ ថៃ ម៉ាឡេស៊ី ឡាវ ប្រ៊ុយណេ និង​សិង្ហ​បុរី ហើយ​ក្នុង​ពូ​ល B នេះ ថៃ និង ម៉ាឡេស៊ី អាច​នឹងមាន​ភាគរយ​ខ្ពស់​ជាងគេ​ដើម្បី​ឈានទៅ​វគ្គ​បន្ត ។ ចំណែកឯ​ក្រុម​គោព្រៃ​កម្ពុជា​វិញ អាច​នឹងមាន​គ្រោះថ្នាក់​ច្រើន​ដោយសារ​ក្នុង​ពូ​ល A មាន​រហូតដល់​ទៅ​៦​ក្រុម​ចូលរួម ហើយ​កម្ពុជា​នឹងធ្វើ​ការ​ធ្ងន់​ជាមួយ​ក្រុម​ខ្លាំងៗ ដូចជា ឥណ្ឌូនេស៊ី និង​វៀតណាម ជាដើម ។​

​ព្រឹត្តិការណ៍​ពានរង្វាន់ យុវជន​អាស៊ីអាគ្នេយ៍​ក្រោម​១៦​ឆ្នាំ (AFF U16) នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ ដែលមាន​ឥណ្ឌូនេស៊ី​ជា​ម្ចាស់ផ្ទះ ៕​

Filed in: Feature, កីឡា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.