ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

អ្នកចាត់ការ Chelsea គ្រោង​នាំចូល​កីឡាករ​បន្ថែម​ដើម្បី​ពង្រឹង​ក្រុម​របស់ខ្លួន នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ជាថ្មី​នៅ​ខែមករា ឆ្នាំ​២០១៨​ខាងមុខ

​អ្នកចាត់ការ​តោ​ខៀវ Chelsea លោក Antonio Conte បានស្នើ​សុំ​ឲ្យ​ប្រធាន​ក្លិប Chelsea ចាយលុយ​ជាថ្មី​ដើម្បី​នាំចូល​កីឡាករ​បន្ថែមទៀត​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ជាថ្មី​នៅ​ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ ។​

Image may contain: 1 person, smiling

​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ថ្លែងថា «​បច្ចុប្បន្ននេះ Manchester City ជាក្រុម​មួយ​ដ៏​អស្ចារ្យ បន្ទាប់ពី​គេ​ទិញ​កីឡាករ​តាម​ការចង់បាន ដែល​ក្លិប​ខ្លាំងៗ​ជាច្រើន​ពិបាក​យកឈ្នះ ហើយ​ប្រសិនបើ Chelsea មិនមាន​គម្រោង​នាំចូល​កីឡាករ​បន្ថែម​នៅ​ខែមករា​ខាងមុខនេះ​ទេ នោះ Chelsea នឹងមាន​ការលំបាក​ក្នុងការ​ប្រជែង​ជាមួយ Man City» ។

Image may contain: 2 people, people playing sports and outdoor

រីឯ៥​ប្រកួត​ចុងក្រោយ​របស់ Chelseaវិញ ក្នុងនោះ ឈ្នះ​៣​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​មួយ​ប្រកួត ហើយ​ចុង​សប្តាហ៍​នេះ តោ​ខៀវ Chelsea និង​ប្រកួត​ទល់នឹង Swansea City ។

Image may contain: 1 person, playing a sport and outdoor

គួរបញ្ជាក់​ផងដែរ​ថា ក្លិប​ដែលមាន​ទីតាំងនៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​បច្ចុប្បន្ន​ស្ថិតនៅ​លំដាប់ថ្នាក់​ទី​៣ នៃ​ក្របខ័ណ្ឌ English Premier League មាន​២៦​ពិន្ទុ​ក្នុង​ដៃ​ពីក្រោម​ក្រុម​កំពូល​តារាង Man City ១១​ពិន្ទុ ៕

Image may contain: 3 people

ប្រភព​៖Dailymail​

Filed in: Feature, កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.