ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

មិនដាច់ចិត្តចាកចេញ ! Messsi យល់ព្រម​កាន់​ប៊ិច​ចុះកិច្ចសន្យា​បន្ត​កុងត្រា​ថ្មី ជាមួយ Barcelona ដល់​ឆ្នាំ​២០២១

​ទីបំផុត Lionel Messi យល់ព្រម​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​អ្នកមាន​បុណ្យ FC Barcelona បន្ត​រហូតដល់​ឆ្នាំ​២០២១​ផ្លូវការ​ហើយៗ​ក៏​ជា​កុ​ត្រា​ស្មើនឹង​ការបញ្ចប់​អាជីព​នៅ​ក្លិប​មួយ​នេះ​ផងដែរ ដោយសារតែ​ពេលនេះ​រូបគេ​មាន​អាយុ​៣០​ឆ្នាំ​ទៅហើយ ។​

Image may contain: 2 people, people smiling, people standing

​ការយល់ព្រម​បន្ត​កុងត្រា​ថ្មី​នៅ Barcelona របស់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ គឺមាន​តម្លៃ​រហូតដល់​ទៅ​៧០០​លាន​អឺរ៉ូ​ឯណោះ ដែលជា​តម្លៃ​ថ្នូរ​នៃ​ការបញ្ចប់​អាជីព​នៅ​ក្លិប​មួយ​នេះ ។​

Image may contain: 1 person, playing a sport, stadium and outdoor

​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ចួ​ល​រួមជាមួយ Barcelona តាំងពី​គេ​មាន​វ័យ​១៣​ឆ្នាំ​មកម្ល៉េះ ហើ​បើ​គិត​មកទល់ពេលនេះ​រូបគេ​បានបង្ហាញ​ខ្លួន​ឲ្យ​ក្លិប​មួយ​នេះ​ចំនួន​៦០២​ប្រកួត​មកហើយ ដោយ​ក្នុងនោះ Messi បាន​ជួយ​ឲ្យ​ក្លិប​មួយ​នេះ​ឈ្មោះ​ពាន League កំពូល LaLiga ចំនួន​៨​ដង ឈ្នះ UEFA Champions League ៤​ដង និង​ពាន​ជាច្រើន​ទៀត ។ ក្នុងការ​បង្ហាញខ្លួន​ចំនួន​៦០២​ប្រកួត Messi បា​នរក​គ្រាប់​បាល់​ឲ្យ Barcelona ចំនួន​៥២៣​គ្រាប់ ។​

Image may contain: 1 person, smiling, standing and outdoor

​ងាក​មក​មើល​ការ​ឈ្នះ​ពាន​ផ្ទាល់ខ្លួន​វិញ កីឡាករ​ពាក់អាវ​លេខ​១០​រូបនេះ​ធ្លាប់​ឈ្នះ​ពាន Ballon d’Or ៥​ដង និង​ឈ្នះ​ស្បែកជើង​មាស​ចំនួន​៤​ដង​ផងដែរ ៕

Image may contain: 1 person

Image may contain: 1 person, smiling, suit

Image may contain: 1 person, playing a sport and outdoor

​ប្រភព​៖Dailymail​

Filed in: Feature, កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.