ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ការបាត់​ខ្លួន​ដ៏​អាថ៌កំបាំង ! យន្តហោះ Boeing 777-200 ជើងហោះហើរ MH370 របស់​ម៉ាឡេស៊ី​ផ្ទុក​មនុស្ស​២៣៩​នាក់ និង​នាវាមុជទឹក​អា​ហ្ស​ង់​ទីន ARA San Juan ជាមួយ​នាវិក​៤៤​នាក់ ដែល​បាត់​ខ្លួន​ក្លាយជា​ករណី​អាថ៌កំបាំង​បំផុត​លើ​ពិភពលោក

យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ Boeing 777-200 ផ្ទុក​មនុស្ស​ចំនួន​២៣៩​នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​មាន​ជើងហោះហើរ MH-370 ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៤ អស់​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ គឺ​រក​មិនទាន់​ឃើញ​ស្រមោល ឬ​បំណែក​យន្តហោះ​ណាមួយ​នៅឡើយ ទោះបី​ពិភពលោក​មាន​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការរុករក​យ៉ាងណាក៏ដោយ ។​

Image may contain: 3 people

​ដោយឡែក កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ គឺ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​កងទ័ពជើងទឹក​ប្រទេស​អា​ហ្ស​ង់​ទីន​មួយគ្រឿង​ឈ្មោះ ARA San Juan (S-42) ជាមួយនឹង​នាវិក​ចំនួន​៤៤​នាក់ បាន​បាត់​ខ្លួន​អស់​រយៈពេល​១០​ថ្ងៃ​ហើយ រក​មិនទាន់​ឃើញ​នៅឡើយ ខណៈ​កងកម្លាំង​ទាហានជើងទឹក​អា​ហ្ស​ង់​ទីន​ដាក់​ការសង្ស័យថា នាវាមុជទឹក​នោះ​អាច​រង​ការផ្ទុះ ។​

Image may contain: one or more people

​លោក Mauricio Macri ប្រធានាធិបតី​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​ថ្លែងថា «​ជាហេតុ​ការណ៍​លំបាក​ខ្លាំងណាស់​សម្រាប់​យើង ជាពិសេស​ក្រុម​ក្រុម​នាវិក​ទាំង​៤៤​នាក់ ហើយ​វា​បាន​បង្កើតជា​ការងឿងឆ្ងល់ តើ​នាវាមុជទឹក​ដែល​ទើប​ធ្វើ​ទំនើបកម្ម​រួចរាល់​អាច​ផ្ទុះ​ទៅរួច​ដែរឬទេ ?» ។ ទន្ទឹមនឹង​នេះដែរ លោក​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​ក៏បាន​ដាក់​បញ្ជា​ឲ្យ​មានការ​ស្រាវជ្រាវ​រុករក​ដោយ​ម៉ត់ចត់​បំផុត ។​

Image may contain: night

​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​អគ្គិសនី​ឈ្មោះ ARA San Juan (S-42) ជា​នាវាមុជទឹក​ជំនា​ន់ទី​៥​របស់​ប្រទេស​អា​ហ្ស​ង់​ទីន មាន​ប្រវែង​៦៥,៩៣​ម៉ែត្រ ទទឹង​៨,៣៦​ម៉ែត្រ ផលិត​ដោយ​បច្ចេកវិទ្យា​អាល្លឺម៉ង់​នា​ឆ្នាំ​១៩៨៣ និង​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​នា​ឆ្នាំ​១៩៨៥ ព្រមទាំង​បានធ្វើ​ទំនើបកម្ម​បន្ថែម​នៅ​ឆ្នាំ​២០០៨-២០១៣ ដោយ​ប្រើប្រាស់​ថវិកា​អស់​ប្រមាណ​១២,៤​លាន​ដុល្លារ​អាមេរិក ។

Image may contain: outdoor

​ក្រុមអ្នកវិភាគ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយចំនួន​បានលើកឡើង​ក្រៅផ្លូវការ​ថា យន្តហោះ Boeing 777-200 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​មាន​ជើងហោះហើរ MH370 ផ្ទុក​មនុស្ស​ចំនួន​២៣៩​នាក់ ដែល​បាត់​ខ្លួន​អស់​រយៈពេល​ជាង​៣​ឆ្នាំ​រក​មិនទាន់​ឃើញ​នៅឡើយ​នោះ គឺមាន​វត្តមាន​អ្នក​បច្ចេកវិទ្យា​ខាង​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​យន្តហោះ​នោះ ។ ដូច្នេះ យន្តហោះ​នោះ​អាច​បាត់​ខ្លួន​ដោយមាន​គេ​រៀប​គម្រោង​ការធ្វើ​ឲ្យ​បាត់​ដើម្បី​សម្រេច​គោលបំណង​ទទួលយក​អ្នក​បច្ចេកវិទ្យា​ខាង​អាវុធ​នុយក្លេអ៊ែរ​មកប្រើប្រាស់ រីឯ​មនុស្ស​ផ្សេងៗ​ទៀត​ក្នុង​យន្តហោះ​ត្រូវបាន​សម្លាប់​ជាមួយនឹង​ហេតុ​ការបាត់​ខ្លួន​យន្តហោះ ។​

No automatic alt text available.

​ទោះយ៉ាងណា​ក៏ដោយ ការបាត់​ខ្លួន​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ Boeing 777-200 ផ្ទុក​មនុស្ស​ចំនួន​២៣៩​នាក់ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ជើងហោះហើរ MH370 កាលពី​ជាង​៣​ឆ្នាំមុន និង​ការបាត់​ខ្លួន​នាវាមុជទឹក ARA San Juan (S-42) ជាមួយនឹង​នាវិក​ចំនួន​៤៤​នាក់ របស់​កងទ័ពជើងទឹក​ប្រទេស​អា​ហ្ស​ង់​ទីន​កាលពី​១០​ថ្ងៃមុន​ដែល​រក​មិនទាន់​ឃើញ​នេះ គឺជា​ការបាត់បង់​ដ៏​អាថ៌កំបាំង​បំផុត​នៅលើ​ពិភពលោក ៕​

Image may contain: one or more people, people standing, sky and outdoor

No automatic alt text available.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.