ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចាយលុយ​ប្រមាណ​២៣​ម៉ឺន​ដុល្លារ​ជួល​អ្នកជំនាញ​ការបរទេស​ឲ្យ​ជួយ​រៀបចំ​បទ​ប្បញ្ញត្តិ​អាកាសចរ​ស៊ីវិល

កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៩២០​លាន​រៀល​ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦១ (​សេវាកម្ម​) របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​ជូន​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដែលមាន​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ ហាវ​ណ្ណា​ល់ ជា​រដ្ឋលេខាធិការ សម្រាប់​ទូទាត់​ចំណាយ​ទទួល​ប្រតិភូ​សវនកម្ម​របស់​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​លើ​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព​អាកាសចរ​ស៊ីវិល និង​ជួល​អ្នកជំនាញ​ការបរទេស​មកជួយ​រៀបចំ​បទ​ប្បញ្ញត្តិ​អាកាសចរ​ស៊ីវិល ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.