ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ទើប​នឹកឃើញ ? រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាយលុយ​ប្រមាណ​៥​ម៉ឺន​ដុល្លារ​លើ​ការរៀបចំ Data Base Software គ្រប់គ្រង​ទិន្នន័យ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ

កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​២០០​លាន​រៀល ពី​ជំពូក​៦០ (​ការទិញ​) មក​ជំពូក​៦១ (​សេវាកម្ម​) ជូន​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើ​ភណ្ឌ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​រៀបចំ​កម្មវិធី Data Base Software ដើម្បី​គ្រប់គ្រង​ទិន្នន័យ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​សេដ្ឋកិច្ច​ទីផ្សារសេរី​មក ទ្រព្យសម្បត្តិ​រដ្ឋ​ជាច្រើន​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាល​ក់​ដូរ​ឲ្យ​ក្លាយទៅជា​ទ្រព្យសម្បត្តិ​ឯកជន​រហូត​ដល់ពេល​រដ្ឋ​ត្រូវការ​ទើប​ត្រឡប់​ទៅ​ទិញ​ពី​ឯកជន​មកវិញ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.