ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ដំណឹង​សម្រាប់​អ្នក​ស្រឡាញ់​បុ​ណ​ស័ក្តិ ! បុរស​ខ្លាំង​មេបក្ស CPP កំណត់​ដាក់​ឱសានវាទ​ការចុះ​ចូល​របស់​អតីតមន្ត្រី​បក្ស CNRP ដោយ​រក្សា​តួនាទី​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា

នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង បាន​ថ្លែងប្រាប់​បណ្តាញឃោសនា​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ របៀប​ដាក់​ឱសានវាទ​ថា ការស្ម័គ្រចិត្ត​ចុះចូល​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ទើបនឹង​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ក្រោម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល មក​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ទទួលបាន​នូវ​ឋានៈ​តួនាទី​នោះ នឹងត្រូវ​បិទ​បញ្ចប់​នៅត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​បុរស​ខ្លាំង​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ការរៀបចំ​បញ្ជី​ក្រុមប្រឹក្សាឃុំ សង្កាត់​ថ្មី ដើម្បី​បញ្ជូនទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹងត្រូវ​បិទ​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដូច្នេះ​ប្រសិនបើ​ការចុះ​ចូល​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​មាន​ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​ទៅ នឹងមិន​ទទួលបាន​ការផ្តល់​តួនាទី​អ្វី​ទេ ។

​ជាមួយនឹង​ការ​ថ្លែង​បែបនេះ បុរស​ខ្លាំង​នៃ​កម្ពុជា​ក៏បាន​អំពាវនាវ​ឲ្យ​អី​តី​តម​ន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​សូម​ប្រញាប់ប្រញាល់​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ទទួលបាន​នូវ​ឋានៈ​តួនាទី​អ្វីៗ​ដដែល​នៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​លក្ខខណ្ឌ​តម្រូវ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា ចាប់តាំងពី​មុនពេល និង​ក្រោយពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ដោយ​ស្ថាប័ន​តុលាការ​កំពូល​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ គឺមាន​អតីតមន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ថ្នាក់មូលដ្ឋាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជាង​៣០០​នាក់​ប៉ុណ្ណោះ ដែល​បាន​ស្ម័គ្រ​ចុះចូល​ទៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ស្វែងរក​បុណ្យស័ក្តិ​តួនាទី ខណៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត​អាណត្តិ​ទី​៤​មកពី​គណពក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំងប្រទេស​មាន​ចំនួន​៥ ០០៧​នាក់ ក្នុងនោះ មេឃុំ ចៅសង្កាត់​សរុប​មាន​ចំនួន​៤៨៩​នាក់ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.