ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ដំណឹង​បាត់​នាវាមុជទឹក ! នាវាមុជទឹក​អា​ហ្ស​ង់​ទីន​មួយគ្រឿង​ឈ្មោះ ARA San Juan (S-42) បាន​បាត់​ខ្លួន​ច្រើន​ថ្ងៃ​រក​មិនទាន់​ឃើញ​នៅឡើយ

នាវាមុជទឹក​មួយគ្រឿង​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​កងទ័ពជើងទឹក​ប្រទេស​អា​ហ្ស​ង់​ទីន​ឈ្មោះ ARA San Juan (S-42) បាន​បាត់​ខ្លួន​ពីស​ញ្ញា​រ៉ា​ដា​នៅ​ចម្ងាយ​ប្រមាណ​៤៣២​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ ជាមួយនឹង​ក្រុម​នាវិក​ចំនួន​៤៤​នាក់​រក​មិនទាន់​ឃើញ​នៅឡើយ ខណៈ​ក្រុម​រុករក​ជាច្រើន​ប្រទេស​កំពុងបើក​ប្រតិបត្តិ​ការស្វែងរក​យ៉ាងសកម្ម ។​

Image may contain: outdoor

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​ក៏បាន​បញ្ជូន​នាវា​ទី​២​របស់ខ្លួន​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ពិសេស​ចូលរួម​ស្វែងរក​នាវាមុជទឹក​អា​ហ្ស​ង់​ទីន​ដែល​បាត់​ខ្លួន​នោះ​ផងដែរ ជាមួយ​ក្រុម​រុករក​មកពី​បណ្តា​ប្រទេស​ជាច្រើន​ទៀត ។

Image may contain: sky, cloud, outdoor and nature

​ព័ត៌មាន​ពី​ផ្កាយរណប​បានបង្ហាញ​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​បញ្ជាក់​នូវ​តម្រុយ​ចាប់បាន​ពាក់ព័ន្ធ​នឹង​នាវាមុជទឹក​បាត់​ខ្លួន​នៅក្បែរ​ឧបទ្វីប Valdez ។ ជាមួយគ្នានេះ យន្តហោះ​ស្រាវជ្រាវ P-3 Orion របស់​អង្គការ NASA ក៏ត្រូវ​បាន​យកមកប្រើ​ប្រាស់​ដើម្បី​ចាប់យក​សញ្ញា​ពី​តំបន់​តម្រុយ​ផ្តល់​ដោយ​ផ្កាយរណប​នោះ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​នៅឡើយ ។​

Image may contain: sky and outdoor

​កងកម្លាំង​ទាហានជើងទឹក​របស់​ប្រទេស​អា​ហ្ស​ង់​ទីន​បានបញ្ជាក់​ឲ្យ​ដឹងថា នាវាមុជទឹក​ដែល​បាត់​ខ្លួន​នោះ មាន​ចំណីអាហារ ទឹក និង​អុកស៊ីហ្សែន​គ្រប់គ្រាន់​ដែល​អាច​ផ្គត់ផ្គង់​ក្រុម​នាវិក​ក្នុង​នាវា​បាន​រហូតដល់​ទៅ​រយៈពេល​២​សប្តាហ៍ ។​

Image may contain: outdoor

​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​អគ្គិសនី​ឈ្មោះ ARA San Juan (S-42) ជា​នាវាមុជទឹក​ជំនា​ន់ទី​៥​របស់​ប្រទេស​អា​ហ្ស​ង់​ទីន មាន​ប្រវែង​៦៥,៩៣​ម៉ែត្រ ទទឹង​៨,៣៦​ម៉ែត្រ ផលិត​ដោយ​បច្ចេកវិទ្យា​អាល្លឺម៉ង់​នា​ឆ្នាំ​១៩៨៣ និង​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៨៥ ព្រមទាំង​បានធ្វើ​ទំនើបកម្ម​បន្ថែម​នៅ​ឆ្នាំ​២០០៨-២០១៣ ដោយ​ប្រើប្រាស់​ថវិកា​អស់​ប្រមាណ​១២,៤​លាន​ដុល្លារ​អាមេរិក ៕​

No automatic alt text available.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.