ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ពិសី ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបាន​ការដំឡើង​ថ្នាក់​ពី​វរមន្ត្រី​ថ្នាក់​លេខ​២ មក​វរមន្ត្រី​ថ្នាក់​លេខ​១ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១១៦០​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ ។​

​លោកស្រី កុយ ពិសី ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន មាន​ឋានៈ​ស្មើ​អគ្គនាយករង ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៥២៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០០៤ ។ ក្រោយមក​លោកស្រី ក៏​ទទួលបាន​ការតែងតាំង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ។

​តម​កទៀត លោកជំទាវ កុយ ពិសី ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ទទួលបន្ទុក​រដ្ឋបាល និង​ហិរញ្ញកិច្ច​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៨/០៤២ ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០០៨ និង​ទទួលបាន​ការដំឡើងឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៨/១៣០៧ ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០០៨ ព្រមទាំង​ទទួលបាន​ការដំឡើងឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១២/៦៦៧ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២ ។​

​មកទល់​បច្ចុប្បន្ន លោកជំទាវ កុយ ពិសី ត្រូវបានតែងតាំង និង​ផ្តល់​ឋានៈ​ជា​លេខាធិការ និង​ជា​អនុប្រធាន​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៥/៩៧៤ ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៦/៧៧១ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.