ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

​បាត់ឈ្មោះ​ពី​ឆាកនយោបាយ ! ក្រសួងមហាផ្ទៃ​ប្រកាស​លុបឈ្មោះ CNRP ចេញពី​បញ្ជី​គណបក្សនយោបាយ​តាម​សាលដីកា​តុលាការ​កំពូល​ជា​ផ្លូវការ

យោងតាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​ដែល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​ប្រកា​សលេខ​៥៤០៥​ប្រក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​សម្រេច​លុបឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​ហើយ ។

​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ តុលាការ​កំពូល​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) តាម​បណ្តឹង​ក្រសួងមហាផ្ទៃ រួច​ក៏បាន​ប្រកាស​ចេញ​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ចំនួន​៥៣​ទំព័រ (​នា​ថ្ងៃ​ដដែល​) ដោយ​បិទផ្លូវ​តវ៉ា សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​បុគ្គល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ គិតពី​កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.