ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

រកឃើញ​ក្រុមទី​៣២​ឡើងទៅ​រុស្ស៊ី​ហើយ ! ប៉េ​រូ​ក្លាយជា​ក្រុម​ចុងក្រោយ​ឡើងទៅ World Cup 2018 ក្រោយ​លុត​នូ​វែ​ហ្សេ​ឡង់​មុននេះ ក្នុង​វគ្គ Play-off

​ក្រោយ​ការប្រកួត​វគ្គ Play-off ជើង​ទី​២​ត្រូវបាន​បញ្ចប់​នៅមុននេះ​បន្តិច រវាង​ក្រុម​ជម្រើសជាតិ​ប៉េ​រូ ប្រកួត​ជាមួយនឹង​នូ​វែ​ហ្សេ​ឡង់ ដោយ​ម្ចាស់ផ្ទះ​ប៉េ​រូ​បាន​បំបាក់​ក្រុម​ភ្ញៀវ​នូ​វែ​ហ្សេ​ឡង់ ២-0 កក់​កៅអី​ទៅលេង World Cup 2018 បានសម្រេច​នៅ​ប្រទេស​រុស្ស៊ី ។​

​លទ្ធផល​ឈ្នះ​ក្នុង​វគ្គ Play-off ២-0 ជើង​ទី​២​នេះ​បានធ្វើ​ឲ្យ​ប៉េ​រូ​ក្លាយជា​ប្រទេស​ទី​៣២​ដែលមាន​ឱកាស​កក់​សំបុត្រ​យន្តហោះ​ដើម្បី​ធ្វើដំណើរ​ទៅលេងវគ្គ​បន្ត​នៅ​ប្រទេស​រុស្ស៊ី​ឆ្នាំក្រោយ ។

​គួរបញ្ជាក់​ផងដែរ​ថា​កាលពី​ជើង​ទី​១​ក្នុង​ទឹកដី​នូ​វេ​ហ្សេ​ឡង់ វគ្គ Play-off ក្រុម​ទាំង​ពីរបាន​​ប្រកួត​ចប់​៩០​នាទី​ពេញ ដោយ​លទ្ធផល​០-០​ប៉ុណ្ណោះ ។ ដូ​ន្នេះ ២​គ្រាប់​នៅ​ជើង​ទី​២​របស់​ប៉េ​រូ​ល្មម​នឹង​អាចធ្វើ​ឲ្យ​គេ​ក្លាយជា​ក្រុម​ដែលមាន​ឱកាស​ទៅលេង World Cup វគ្គ​បន្ត​នៅ​ប្រទេស​រុស្ស៊ី​ឆ្នាំ​ក្រោយនេះ ៕​

Filed in: Feature, កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.