ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

លា​ហើយ World Cup ! ជើងឯក​៤​លើក អ៊ីតាលី ធ្លាក់​ចេញពី​ការចូលរួម​ប្រកួត World Cup 2018 គ្រា​ដំបូង​ក្នុង​រយៈពេល​៦០​ឆ្នាំ​

លទ្ធផល​នៃ​ការប្រកួត​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក (World Cup) ស្មើនឹង​ស៊ុយអែត ០-០ នៅលើ​ទឹកដី​របស់ខ្លួន​វគ្គ Play-off ជើង​ទី​២ ធ្វើ​ឲ្យ​ម្ចាស់​ជើងឯក​៤​លើក អ៊ីតាលី​មិនអាច​មានឱកាស​ចូលរួម​លេង​នៅ World Cup 2018 បានឡើយ ហើយក៏​ជា​គ្រា​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែរ ដែល​អ៊ីតាលី​បាត់បង់​ឱកាស​ចូលរួម​ប្រកួត World Cup ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៥៨​មក ។​

Image may contain: one or more people, people standing and outdoor

​ម្ចាស់ផ្ទះ​អ៊ីតាលី​មានឱកាស​គ្រប់គ្រង​បាល់​រហូតដល់​ទៅ​៧៦​ភាគរយ ប៉ុន្តែ​មិនអាច​ទម្លុះ​សំណាញ់​ទី​របស់​ស៊ុយអែត​បានឡើយ ពោល​បាន​ត្រឹម​ទទួលលទ្ធផល​ស្មើ​0-0​ប៉ុណ្ណោះ ក្នុង​វគ្គ​Play-off ជើង​ទី​២ ។ មានន័យថា លទ្ធផល​នៃ​ការប្រកួត​សរុប​ទាំងពីរ​ជើង គឺ​ស៊ុយអែត​ឈ្នះ​អ៊ីតាលី​១-0 ទទួលបាន​កៅអី​ទៅកាន់ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​ដោយ​ជោគជ័យ ។

Image may contain: one or more people

​ដោយឡែក អ្នកចាំទី​ក្រុម​ជម្រើសជាតិ​អ៊ីតាលី Gianluigi Buffon ដែល​បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ World Cup នោះ បាន​ថ្លែង​ទាំង​ទឹកភ្នែក​ថា «​មិន​សោកស្តាយ​សម្រាប់​ផ្ទាល់ខ្លួន​ទេ តែ​សម្រាប់​អ៊ីតាលី​ទាំងមូល​។ មិនមែនជា​កំហុស​នរណាម្នាក់​ឡើយ គឺ​សមាជិក​ក្រុម​គ្រប់រូប​ចាញ់​ទាំងអស់គ្នា ។ ដូច្នេះ វា​ជាការ​ទទួលខុសត្រូវ​ទាំងអស់គ្នា ។​» ។

Image may contain: 2 people, people playing sports and outdoor

​គួរបញ្ជាក់​ជូន​ថា អ៊ីតាលី​ធ្លាប់​គ្រង​តំណែង​ជើងឯក World Cup ចំនួន​៤​លើក គឺ​នៅ​ឆ្នាំ​១៩៣៤,១៩៣៨,១៩៨២ និង​ឆ្នាំ​២០០៦ ៕​

Image may contain: 2 people, people playing sports and outdoor

Filed in: Feature, កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.