ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

តែងតាំង​-​ផ្ទេរ​មុខតំណែង​ប៉ូលិស ! អធិការរង​ខណ្ឌមានជ័យ​ម្នាក់​ត្រូវបានតែងតាំង​ជា​អធិការនគរបាល​ខណ្ឌ​សែន​សុខ ជំនួស​លោក​ស័ក្តិ​៥ ម៉ក់ ហុង

យោងតាម​សំណើ​របស់​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានសម្រេច​តែងតាំង​លោក​វរសេនីយ៍ត្រី ហួរ ម៉េង​វ៉ាង នាយ​នគរបាលជាតិ អត្តលេខ​៦៧១៨២ អតីត​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ជំនួស​លោក​វរសេនីយ៍ឯក ម៉ក់ ហុង នាយ​នគរបាលជាតិ អត្តលេខ​០១៤០៧ អតីត​អធិការ​ខណ្ឌ​សែន​សុខ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅជា​នាយការិយាល័យ​នគរបាល​ទេសចរណ៍ ដោយ​ប្រកា​សលេខ​៥៣០២​ប្រក ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​ជាមួយគ្នានេះ លោក​វរសេនីយ៍ត្រី ហួរ ម៉េង​វ៉ាង អត្តលេខ​៦៧១៨២ ដែល​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ក៏ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ (​ស័ក្តិ​៤​កន្លះ​) ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.