ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ប្រយ័ត្ន​ចំពោះ​អាហារ​បំប៉ន​សុខភាព ! ប៉ូលិស​រកឃើញ និង​បង្ក្រាប​ទីតាំង​លក់​ឱសថ និង​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់​នៅ​ខេត្តសៀមរាប

កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​រកឃើញ និង​បង្ក្រាប​ទីតាំង​លក់​ឱសថ និង​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​មួយកន្លែង​ឋិត​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​សមត្ថកិច្ច​រឹបអូស​បាន​ឱសថ​បំប៉ន​សុខភាព​៣​មុខ​ចំនួន​៩៨​កំប៉ុង ស្មើនឹង​២ ៩៤០​គ្រាប់ និង​គ្រឿងសំអាង​៧​មុខ​មាន​ចំនួន​៧៦​ប្រអប់​ទុកជា​វត្ថុតាង​សម្រាប់​ដាក់បន្ទុក ។​

​ក្រៅពី​វត្ថុតាង​ដែល​រឹបអូស​បាន​នោះ សមត្ថកិច្ច​បានសម្រេច​បិទ​ទីតាំង​លក់​ឱសថ និង​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​ជា​បណ្តោះអាសន្ន និង​បាន​នាំខ្លួន​បុរស​ឈ្មោះ បឿន វិចិត្រ អាយុ​២៩​ឆ្នាំ ជា​អ្នកមើលការខុសត្រូវ​ក្នុង​ទីតាំង​ល្មើស ព្រមទាំង​បុរស​ម្នាក់ទៀត​ឈ្មោះ អោន រៀម អាយុ​២៥​ឆ្នាំ ជា​អ្នក​ពន្យល់​របៀប​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​បញ្ជូនទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​ដោយឡែក វត្ថុតាង​ទាំងអស់​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ក៏ត្រូវ​ប្រគល់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដើម្បី​ដុត​កម្ទេចចោល ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.