ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ខាតបង់​ធ្ងន់​ក ! អ៊ីរ៉ាក់​រលាយ​ហិនហោច​ប្រាក់​អស់​ជាង​១០០​ពាន់​លាន​ដុល្លារ ដោយសារ​ក្រុម ISIS

គេហទំព័រ​សារព័ត៌មាន RT របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា យោងតាម​សេចក្តីថ្លែងការណ៍​របស់​លោក Haider al-Abadi នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ គឺ​ចាប់តាំងពី​ក្រុម ISIS គ្រប់គ្រង​ទឹកដី​មួយផ្នែកធំ ព្រមទាំង​ការធ្វើ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវ​ករ​មួយ​នេះ​បានធ្វើ​ឲ្យ​ទីក្រុង​បា​ដា​ដ (Baghdad) ខាតបង់​ប្រាក់​អស់​ជាង​១០០​ពាន់​លាន​ដុល្លារ​អាមេរិក ។​

Image may contain: 4 people, people standing

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នាពេល​បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Karbala កាលពី​ចុង​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi បាន​ថ្លែងថា «​ការបំផ្លិចបំផ្លាញ​បង្កឡើង​ដោយ​ពួក ISIS នៅពេល​ក្រុម​នេះ​គ្រប់គ្រង​ទីក្រុង​អ៊ីរ៉ាក់​ជាច្រើន​បានធ្វើ​ឲ្យ​អ៊ីរ៉ាក់​ខាតបង់​ប្រាក់​អស់​ជាង​១០០​ពាន់​លាន​ដុល្លារ​អាមេរិក ជាពិសេស​ខូចខាត​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​តែម្តង​» ។​

Image may contain: sky and outdoor

​សេចក្តីថ្លែងការណ៍​បែបនេះ​របស់លោក Haider al-Abadi ត្រូវបាន​ផ្សព្វផ្សាយ ខណៈ​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​យោធា​ដើម្បី​រំដោះ​ទីក្រុង Rawa ដែលជា​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម ISIS នៅ​អ៊ីរ៉ាក់ ។

​គួរបញ្ជាក់​ជូន​ដែរ​ថា ក្រោយ​ឥទ្ធិពល​របស់​ក្រុម​ISIS ថមថយ​បន្ទាប់ពី​ការដួលរលំ​នៃ​ទីក្រុង Mosul កាលពី​ប៉ុន្មាន​ខែ​មុន​នោះ បញ្ហា​ធំ​មួយទៀត​ដែល​ប្រទេស​អ៊ីរ៉ាក់​កំពុង​ប្រឈមមុខ​បន្ត គឺ​ចេតនា​នៃ​ការទាមទារ​ឯករាជ្យរ​បស់​ក្រុម Kurds ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.