ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

សម្ញែង​ឥទ្ធិពល​យោធា​គ្មាន​ប្រទេស​ណា​ធ្វើ​ដូច ! អាមេរិក​បញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​៧​គ្រឿងក្នុង​ចំណោម​១១​គ្រឿង​ចេញ​ធ្វើ​សមយុទ្ធ​ព្រម​គ្នា​

អាច​និយាយថា ជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​ច្រើន​ឆ្នាំកន្លងមក ដែល​សហរដ្ឋអាមេរិក​បាន​បញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រហូត​ដល់​ចំនួន​៧​គ្រឿងក្នុង​ចំណោម​១១​គ្រឿង​ឲ្យ​ចេញ​ធ្វើ​សមយុទ្ធ​ព្រមៗ​គ្នា​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដោយ​ត្រូវ​ចាត់ទុកថា ជា​សកម្មភាព​សម្ញែង​នូវ​ឥទ្ធិពល​យោធា​គ្មាន​ប្រទេស​ណាមួយ​ធ្វើ​ដូច​ក្រៅពី​មហាអំណាច​សហរដ្ឋអាមេរិក ។

Image may contain: ocean, sky, water and outdoor

​គេហទំព័រ​សារព័ត៌មាន Businessinsider បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ក្រៅពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ចំនួន​៣​គ្រឿង គឺ USS Ronald Reagan (CVN-76) USS Theodore Roosevelt (CVN-71) និង USS Nimitz (CVN-68) ដែល​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ​ឧបទ្វីប​កូរ៉េ​នោះ នាវា​ផ្ទុក​យន្ត​ចម្បាំង​ចំនួន​២​គ្រឿង​ទៀត​ក៏បាន​ធ្វើ​សកម្មភាព​ទៅកាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក គឺ USS John C-Stennis (CVN-74) និង USS Carl Vinson (CVN-70) ។ ចំណែក​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដ៏​ទំនើប USS Gerald R-Ford (CVN-78) និង USS Abraham Lincoln (CVN-72) ក៏​កំពុង​ធ្វើ​សកម្មភាព​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដែរ ។​

Image may contain: ocean and outdoor

​ក្រៅពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រទាំង​៧​គ្រឿង​នោះ នៅមាន​នាវាចម្បាំង​ចំនួន​១៥​គ្រឿង យន្តហោះ​ចម្បាំង​១៧​គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ក៏ត្រូវ​បាន​បញ្ចេញ​ឲ្យ​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ។

Image may contain: sky, ocean, cloud, outdoor and water

​សកម្មភាព​បញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រទាំង​៧​គ្រឿង​ព្រមៗ​គ្នា​ក្នុងចំណោម​១១​គ្រឿង​របស់​សហរដ្ឋអាមេរិក​ទៅកាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នេះ គឺ​កើតឡើង​ស្របពេល​ដែល​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​បំពេញ​ទស្សនកិច្ច​រយៈពេល​១២​ថ្ងៃ ទៅកាន់​បណ្តា​ប្រទេស​ចំនួន​៥​នៅ​ទ្វីបអាស៊ី ។​

Image may contain: ocean, sky, outdoor and water

​លោក​ឧ​ត្ត​ម​សេនីយ៍ Kenneth F.McKenzie Jr.​អគ្គមេបញ្ជាការ​យោធា​សហរដ្ឋអាមេរិក​បាន​ថ្លែង​ឲ្យ​ដឹងថា «​សកម្មភាព​ទាំងនេះ គឺជា​ការបង្ហាញ​អំពី​ឥទ្ធិពល​យោធា​ដែល​គ្មាន​ប្រទេស​ណាមួយ​អាចធ្វើ​បាន​ក្រៅពី​សហរដ្ឋអាមេរិក​» ។

Image may contain: ocean, sky, outdoor and water

​យោងតាម​សារព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រទាំង​៧​គ្រឿង​របស់​សហរដ្ឋអាមេរិក​ដែល​ដាក់​ឲ្យ​ធ្វើ​សកម្មភាព​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ព្រមៗ​គ្នា​នោះ មានតម្លៃ​សរុប​គិត​ជា​ទឹកប្រាក់​មិនតិចជាង​៤០​ពាន់​លាន​ដុល្លារ​អាមេរិក​ឡើយ ដោយ​មិនទាន់​គិតដល់​ការបំពាក់​នូវ​ប្រព័ន្ធ​សព្វាវុធ​ទំនើបៗ​ទៀតផង ៕​

Image may contain: ocean, water, outdoor and nature

Image may contain: ocean, sky, outdoor and water

Image may contain: ocean, sky, water and outdoor

Image may contain: sky and outdoor

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.