ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

លើកទឹកចិត្ត​អ្នកមានគុណ ! ទាហាន​យួន​ចំនួន​៣​នាក់​ដែល​អះអាងថា​ជួយ​ប៉ូលិស​ខ្មែរ​ត្រូវបាន​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បំពាក់​មេដាយ​សហ​មេត្រី​

​យោងតាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ​បានសម្រេច​បំពាក់​មេដាយ​សហ​មេត្រី ថ្នាក់​សេនា​ចំនួន​១​គ្រឿង និង​មេដាយ​សហ​មេត្រី ថ្នាក់​អស្សឫទ្ធិ​ចំនួន​២​គ្រឿង​ជូន​មេបញ្ជាការ មេបញ្ជាការរង​យោធា​វៀតណាម​ការពារ​ព្រំដែន​ខេត្ត​តា​យ​និ​ញ​ចំនួន​៣​នាក់ ដោយ​អនុក្រឹត្យ​លេខ​១១១៦​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧ ។​

​ទាហាន​វៀតណាម​ការពារ​ព្រំដែន​ខេត្ត​តា​យ​និ​ញ​ទាំងបី​នាក់​ដែល​ទទួលបាន​ការបំពាក់​មេដាយ​សហ​មេត្រី ថ្នាក់​សេនា និង​ថ្នាក់​អស្សឫទ្ធិ ចំនួន​បី​គ្រឿង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​អះអាងថា «​មាន​ស្នាដៃ​ល្អ​ក្នុង​កិច្ចសហប្រតិបត្តិការ និង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សមិទ្ធផល​ជាច្រើន​ដល់​កងកម្លាំង​នគរបាលជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ខេត្ត​តា​យ​និ​ញ​កន្លងមក​» រួមមាន ៖

១-​លោក​វរសេនីយ៍ឯក ង្វៀង ហ្វា​យ​ភឿង (Nguyen Hoai Phuong) មេបញ្ជាការ​យោធា​ព្រំដែន​ខេត្ត​តា​យ​និ​ញ មេដាយ​សហ​មេត្រី ថ្នាក់​សេនា

២-​លោក​វរសេនីយ៍ឯក ង្វៀង តា​យ​សឺ​ន (Nguyen Tai Son) មេបញ្ជាការរង​យោធា​ព្រំដែន​ខេត្ត​តា​យ​និ​ញ មេដាយ​សហ​មេត្រី ថ្នាក់​អស្សឫទ្ធិ

៣-​លោក​វរសេនីយ៍ឯក គ្វៀង អា​ញ់​យុង (Quyen Anh Dung) មេបញ្ជាការរង​យោធា​ព្រំដែន​ខេត្ត​តា​យ​និ​ញ មេដាយ​សហ​មេត្រី ថ្នាក់​អស្សឫទ្ធិ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.