ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​រអើល​ខ្លួន​រឿង​ពុករលួយ ! ក្រុម​មហាសេដ្ឋី​អា​រ៉ា​ប៊ី​សា​អូឌីត ម្នីម្នា​ប្រមូល​ទ្រព្យសម្បត្តិ​ផ្ទេរ​ចេញពី​ប្រទេស ដ្បិត​ខ្លាច​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​រឹបអូស​

គេហទំព័រ​សារព័ត៌មាន Dailymail របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ក្រុម​បណ្តា​មហាសេដ្ឋី​ដែលមាន​ទឹកប្រាក់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia) ជាច្រើន​នាក់ កំពុង​ម្នីម្នា​ប្រញាប់ប្រញាល់​ប្រមូល​ទ្រព្យសម្បត្តិ និង​ផ្ទេរ​ចេញពី​ប្រទេស​នៅមុន​ពេល​ក្រុមមន្ត្រី​ចាត់វិធានការ​រឹបអូស​ទឹកប្រាក់​ជាង​៨០០​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​មនុស្ស​ជាង​២០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្រោម​យុទ្ធនាការ​បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ Mohammad bin Salman ជា​រាជទាយាទ​របស់​ព្រះមហាក្សត្រ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ។​

Image may contain: 2 people, people standing

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​បណ្តា​មហាសេដ្ឋី​អា​រ៉ា​ប៊ី​សា​អូឌីត​បាន និង​កំពុង​ចរចា​ជាមួយ​ធនាគារ និង​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដើម្បី​បង្វិល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ចេញពី​ប្រទេស ដ្បិត​ខ្លាចក្រែង​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​រឹបអូស ។​

Image may contain: 3 people

​អគ្គព្រះរាជអាជ្ញា​អា​រ៉ា​ប៊ី​សា​អូឌីត​បានបញ្ជាក់​ឲ្យ​ដឹងថា មាន​មនុស្ស​ចំនួន​២០៨​នាក់ ត្រូវបាន​កោះហៅ​មក​សាកសួរ​នៅក្នុង​ការស៊ើបអង្កេត​ដោយបាន​វាយតម្លៃថា ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ប្រើប្រាស់​ដោយ​ខុសច្បាប់ តាមរយៈ​ការកេងប្រវ័ញ្ច និង​ប្រព្រឹត្ត​អំពើពុករលួយ ខណៈ​គណនី​ធនាគារ​ចំនួន​១ ៧០០​ត្រូវបាន​បង្កក​ជា​បណ្តោះ​អាសន្ន​ជាមួយនឹង​ទ្រព្យសម្បត្តិ​មួយចំនួន​ត្រូវបាន​រឹបអូស​ដោយ​រដ្ឋាភិបាល ។

Image may contain: 2 people, people standing

​កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រាយការណ៍​ឲ្យ​ដឹងថា មាន​មនុស្ស​ចំនួន​២០១​នាក់​កំពុង​ជាប់​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​សំណុំរឿង​ពុករលួយ ខណៈ​កាលពី​សប្តាហ៍​មុន​មាន​បុត្រា​ចំនួន​១១​អង្គ​ត្រូវបាន​ចាប់​ព្រះកាយ និង​រដ្ឋមន្ត្រី​ចំនួន​៤​នាក់​ត្រូវបាន​ដកហូត​មុខតំណែង ។

Image may contain: 4 people, people standing

​ព្រះអង្គម្ចាស់ Mohammad bin Salman ព្រះជន្ម​៣២​ព្រះវស្សា គឺជា​រាជទាយាទ​របស់​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud (King Salman) ព្រះជន្ម​៨១​ព្រះវស្សា ។ ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ប្រទេស​ធនធាន​ប្រេងកាត​មួយ​នេះ មានទ្រព្យ​សម្បត្តិ​ប្រមាណ​១៧​ពាន់​លាន​ដុល្លារ​អាមេរិក ៕​

No automatic alt text available.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.