ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ដាំ​រាប់សិប​ឆ្នាំ​បំផ្លាញ​មួយប៉ប្រិចភ្នែក ! ជនសង្ស័យ​៣​នាក់​ដែល​កាប់បំផ្លាញ​ឈើ​ធ្នង់​មួយ​ដើម​ត្រូវបាន​ចាប់ខ្លួន​ហើយ

បុរស​ជនសង្ស័យ​ចំនួន​បីនាក់​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើសកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ឈើ​ធ្នង់​មួយ​ដើម​ដើម្បី​យកទៅលក់​ឲ្យ​ឈ្មួញ​ទុកជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រែងត្រយឹង​ចាប់​ឃាត់ខ្លួន​បាន​ហើយ​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ជាមួយនឹង​វត្ថុតាង​សម្រាប់​ដាក់បន្ទុក​មួយចំនួន ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា បុរស​ជនសង្ស័យ​ជា​មុខសញ្ញា​កាប់បំផ្លាញ​ឈើ​ធ្នង់​មួយ​ដើម​ធំ​ដើម្បី​យកទៅលក់​ចំនួន​៣​នាក់​នោះ​រួមមាន ៖ ១-​ឈ្មោះ សេង ពុធ អាយុ​៣៧​ឆ្នាំ រស់នៅ​ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​, ២-​ឈ្មោះ សាន់ វ៉ាន់ថៃ អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង និង​៣-​ឈ្មោះ វ៉ុ​ន វ៉ាត អាយុ​២៧​ឆ្នាំ រស់នៅ​ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​វត្ថុតាង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តល្មើស​កាប់បំផ្លាញ​ឈើ​ធ្នង់​មួយ​ដើម​ដែល​ត្រូវ​សមត្ថកិច្ច​រឹបអូស​បាន​នោះ​រួមមាន ៖ រថយន្ត​មួយគ្រឿង​ម៉ាក Hyundai ប្រភេទ​ទួរីស ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-6104 និង​រណារ​ដែក​ចំនួន​២ ។​

​បច្ចុប្បន្ន បុរស​ជនសង្ស័យ​ទាំងបី​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការកាប់​បំផ្លិចបំផ្លាញ​ឈើ​ធ្នង់​មួយ​ដើម​នោះ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​មុននឹង​បញ្ជូន​ទៅកាន់​ស្ថាប័ន​តុលាការ​សម្រេច​ចោទប្រកាន់​តាមច្បាប់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.