ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

កក្រើក​ផ្ទៃសមុទ្រ​ដូច​ដុត​កម្តៅ​! នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​៣​គ្រឿង​នឹង​មក​ធ្វើ​សមយុទ្ធ​នៅក្បែរ​ឧបទ្វីប​កូរ៉េ​

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់​ចិន​ដែល​ដកស្រង់​ពី​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន​Yonhap របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​ចំនួន​៣​គ្រឿង​នឹង​មក​ចូលរួម​ធ្វើ​សមយុទ្ធ​ដែនសមុទ្រ​នៅក្បែរ​តំបន់​ដែនទឹក​ឧបទ្វីប​កូរ៉េ​នា​ចុង​សប្តាហ៍​នេះ ។​

Image may contain: ocean, sky, outdoor and water

​ប្រភពពី​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​សហរដ្ឋអាមេរិក​នឹង​មក​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​ក្បែរ​តំបន់​ឧបទ្វីប​កូរ៉េ ដែល​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​កងកម្លាំង​ទាហានជើងទឹក​កូរ៉េខាងត្បូង​ផងដែរ ។​

Image may contain: ocean, sky, outdoor and water

​កងកម្លាំង​នាវាចម្បាំង​ទី​៧​របស់​សហរដ្ឋអាមេរិក​បានបញ្ជាក់​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​៣​គ្រឿង​របស់​សហរដ្ឋអាមេរិក​ដែល​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ រួមមាន នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Ronald Reagan (CVN-76) USS Theodore Roosevelt (CVN-71) និង USS Nimitz (CVN-68) ។

Image may contain: ocean, water, outdoor and nature

​សមយុទ្ធ​យោធា​លើ​ដែនសមុទ្រ​នេះ​នឹង​ផ្តោត​សំខាន់​ចំពោះ​ការហ្វឹកហាត់​ល្បាត​សមុទ្រ ការពារ​ដែនអាកាស និង​ការបណ្តុះបណ្តាល​ជាច្រើន​ទៀត​ទៅដល់​កងកម្លាំង​ទាហានជើងទឹក​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ។​

Image may contain: ocean, sky, outdoor and water

​គម្រោង​ការធ្វើ​សមយុទ្ធ​យោធា​របស់​កង​ម្លាំ​ង​នាវាចម្បាំង​ទី​៧​របស់​សហរដ្ឋអាមេរិក​នៅក្បែរ​តំបន់​ឧបទ្វីប​កូរ៉េ​នេះ គឺ​កើតឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដោយបាន​សម្តែង​នូវ​ការប្តេជ្ញាចិត្តថា នឹង​ការពារ​ទីក្រុង Seoul ពី​ការគំរាមកំហែង​ខាង​សព្វាវុធ​ពី​សំណាក់​ប្រទេស​កូរ៉េខាងជើង ៕​

Image may contain: sky and outdoor

Image may contain: ocean, sky, outdoor and water

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.