ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ដាក់​រឿង​ខ្វែងគំនិត​គ្នា​ទៅ​ម្ខាង ! ចិន​បញ្ជា​ទិញ​យន្តហោះ Boeing ចំនួន​៣០០​គ្រឿង​ពី​សហរដ្ឋអាមេរិក​មាន​តម្លៃ​ទឹកប្រាក់​៣៧​ពាន់​លាន​ដុល្លារ​

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់​ចិន​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump មកកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នាពេល​ថ្មីៗ គឺ​ប្រទេស​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ Boeing ចំនួន​៣០០​គ្រឿង​ពី​សហរដ្ឋអាមេរិក​ដែលមាន​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​៣៧​ពាន់​លាន​ដុល្លារ​អាមេរិក ។​

Image may contain: 2 people, people sitting and indoor

​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ Boeing ចំនួន​៣០០​គ្រឿង​មានតម្លៃ​ទឹកប្រាក់​សរុប​៣៧​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​សហរដ្ឋអាមេរិក​ដោយ​ប្រទេស​ចិន​នេះ គឺ​ត្រូវបាន​ចូលរួម​ចុះហត្ថលេខា​ដោយ​លោក Kevin McAllister នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ក្រោម​អធិបតីភាព​របស់លោក Xi Jinping ប្រធានាធិបតី​ចិន និង​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក ។

Image may contain: 4 people, people standing

​គួរបញ្ជាក់​ជូន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​មកកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កន្លងទៅ​ថ្មីៗ​នេះ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចិន​-​សហរដ្ឋអាមេរិក សរុប​ចំនួន​២៥៣,៥​ពាន់​លាន​ដុល្លារ​អាមេរិក គឺជា​កិច្ចព្រមព្រៀង​ជាប់​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សហរដ្ឋអាមេរិក និង​មហាអំណាច​ចិន ។

No automatic alt text available.

​កិច្ចសន្ទនា​ផ្លូវការ​មួយ​រវាង​លោក Xi Jinping ប្រធានាធិបតី​ចិន និង​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក គឺ​ប្រមុខ​មេដឹកនាំ​ទាំងពីរ​បាន​ថ្លែង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ថា «​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក កំពុងតែ​ចាប់ផ្តើម​ពី​ចំណុច​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​» ខណៈ​ប្រទេស​មហាអំណាច​ទាំងពីរ​នៅមាន​បញ្ហា​ខ្វែងគំនិត​គ្នា​ជាច្រើន​ត្រូវ​ដោះស្រាយ ក្នុងនោះ​ក៏មាន​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ផងដែរ ៕​

Image may contain: one or more people and people standing

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.