ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

អំណាច​ឧកញ៉ា​ប៉ះ​អាជ្ញាធរ ! ឧកញ៉ា​ម្នាក់​សាងសង់​សំណង់​រឹងមាំ​គ្មាន​ច្បាប់ទម្លាប់ និង​ជីក​គាស់​ដាក់លូ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រឡាយ​មេ​បង្ហូរទឹក

សេចក្តីរាយការណ៍​ពី​រដ្ឋបាល​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក ជា ពិសី ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បាន​យក​គ្រឿងចក្រ​ចុះទៅ​ស្តារ​ប្រឡាយ​មេ​បើក​មុខទឹក​ចេញពី​រាជធានី​ភ្នំពេញ​បញ្ជៀ​សការ​លិច​លង់ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចាប់ពី​ផ្លូវ​លេខ​៥៩៨ ហៅ​ផ្លូវ​ជា សុផារ៉ា មក​ប៉ែក​ខាងលិច​ធ្លាក់​ដល់​ប្រឡាយ​អូរ​អង្កាម ដល់​ផ្លូវ​បុរី​អង្គរ​ភ្នំពេញ​ធ្លាក់​ទៅដល់​ផ្លូវ​ទំនប់​កប់​ស្រូវ ប៉ុន្តែ​បែរជា​មាន​ឧកញ៉ា​ម្នាក់ សាងសង់​សំណង់​រឹងមាំ​គ្មាន​ច្បាប់​អនុញ្ញាត និង​ជីក​គាស់​ប្រព័ន្ធ​លូបង្ហូរទឹក​បង្ក​ការរាំងស្ទះ​មុខទឹក​ហូរ​ទៅវិញ ។​

​ប្រភពពី​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹងថា ម្ចាស់​សំណង់​របង​ថ្ម​រឹងមាំ​ដែល​សាងសង់​រួច​ប្រមាណ​៣០​ភាគរយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បាន​ប្រើប្រាស់​គ្រឿងចក្រ​ជីក​គាស់​ដាក់​ប្រព័ន្ធ​បង្ហូរទឹក បង្ក​ការប៉ះពាល់​ដល់​ប្រឡាយ​មេ​ស្ទះ​មុខទឹក​ហូរ​នៅ​ខាងលិច​ផ្លូវ​បេតុង​ទល់មុខ​បុរី​អង្គរ​ភ្នំពេញ ភូមិ​បឹងរាំង សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​នោះ គឺ​លោក​ឧកញ៉ា ឆាយ សេង​អៀង ។​

​លោក ឆាយ សេង​អៀង ជា​អ្នកជំនួញ​ដ៏​សកម្ម​ម្នាក់​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដំណាលគ្នា​នឹង​លោក ហួរ ហាប់ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/៣៨៩ ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ ។​

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក​ឧកញ៉ា ឆាយ សេង​អៀង បាន​នៅឡើយ​ទេ​ពាក់ព័ន្ធ​នឹង​ការសាងសង់​សំណង់​របង​ថ្ម​រាំង​មាំ​បង្ក​ការស្ទះ​ប្រព័ន្ធ​ប្រឡាយ​មេ​បង្ហូរទឹក​នោះ គិត​ត្រឹម​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.