ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​មិន​ញ៉ម​មែន ! តំណាងរាស្ត្រ​មកពី CNRP ចំនួន​៤៤​នាក់​ថ្លែងការណ៍​រួមគ្នា​ទាមទារ​ឲ្យ​មានការ​ដោះលែង​ឯកឧត្តម កឹម សុខា ក្នុងនោះ​ក៏មាន​ហត្ថលេខា​លោក សម រង្ស៊ី ដែរ

នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចំនួន​៤៤​នាក់ បាន​ចុះហត្ថលេខា​រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍​មួយ​មាន​៧​ចំណុច​សំខាន់ៗ​ដែល​ក្នុងនោះ ក៏មាន​ការទាមទារ​ឲ្យ​រដ្ឋអំណាច​ដោះលែង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកទោសនយោបាយ​ដទៃទៀត​ដែរ ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៅនឹង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​នៅត្រង់ថា មាន​លេចចេញ​វត្តមាន​ហត្ថលេខា​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​នៅ​ស្ថាប័ន​តុលាការ​កម្ពុជា​បច្ចុប្បន្ន​ដែរ ប៉ុន្តែ​បែរជា​អវត្តមាន​ហត្ថលេខា​របស់​ឯកឧត្តម ប៉ុល ហំ​ម អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ និង​ឯកឧត្តម យ៉ែម បុញ្ញា​ឫទ្ធិ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ទៅវិញ ។​

 

​គួរបញ្ជាក់​ជូន​ដែរ​ថា យ៉ាងហោចណាស់​មាន​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់ កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រោះតែ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ គឺ​ឯកឧត្តម កឹម សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ឯកឧត្តម អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.