ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បង្កើត​ក្រុមការងារ​រៀបចំ​ចងក្រង Video Clip ពាក់ព័ន្ធ​នឹង​កម្រង​សកម្មភាព​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​

រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ​បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​រៀបចំ​ចងក្រង​វីដេអូ​ឃ្លី​ប (Video Clip) ពាក់ព័ន្ធ​នឹង​កម្រង​សកម្មភាព​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ដែលមាន​សមាសភាព​ចំនួន​៩​នាក់ ដោយ​សេចក្តីសម្រេច​លេខ​៨៨​សសរ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ខណៈ​ក្រុមការងារ​នេះ​មាន​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជា​ប្រធាន​, ឯកឧត្តម ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​អនុប្រធាន និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​អនុប្រធាន ព្រមទាំង​មាន​សមាជិក​ចំនួន​៦​នាក់​ទៀត ។

​លើសពីនេះ ឯកឧត្តម ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជាម​ន្ត្រី​ជំនិត​នឹង​លោក​ឧកញ៉ា គិត ម៉េង​, ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ជា​កូនធម៌​របស់​ក្រុមគ្រួសារ​បុរស​ខ្លាំង និង​ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ក៏ត្រូវ​បានតែងតាំង​ជា​សមាជិក​ក្រុមការងារ​ផងដែរ ។​

​ក្រុមការងារ​រៀបចំ​ចងក្រង​វីដេអូ​ឃ្លី​ប​ពាក់ព័ន្ធ​នឹង​កម្រង​សកម្មភាព​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​នេះ​មាន​ភារកិច្ច​ដូចតទៅ ៖ -​សហការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​នានា ដើម្បី​បានជា​មូលដ្ឋាន​ក្នុងការ​ចងក្រង​ជា​វីដេអូ​ឃ្លី​ប ជា​ខេមរភាសា និង​ភាសាបរទេស ។ -​ស្រាវជ្រាវ និង​ប្រមូល​គ្រប់​រូបភាព​អំពី​សកម្មភាព​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​សម្រាប់​ចងក្រង​ជា​វីដេអូ​ឃ្លី​ប ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង និង​ក្រៅប្រទេស ។ -​ធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.