ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

List/Grid Monthly Archives: November 2017

ហួសចិត្ត​ដ្បិត​បញ្ចេញ​ទឹក​គីមី​បំផ្លាញ​សុខភាព​ត្រឹម​បង់លុយ ! រោងចក្រ Wintai Sock Manufacture Ltd. ដែល​បញ្ចេញ​សំណល់​រាវ​មាន​សារធាតុ​គីមី​រង​ការពិន័យ​៣០​លាន​រៀល

​ករណី​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ តម្បាញ​-​បោកគក់​សម្លៀកបំពាក់​ឈ្មោះ Wintai Sock Manufacture Ltd. ឋិត​នៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ មាន​ថៅកែ​ជា​ជន​ជាតិចិន​គឺ...

ចាយ​ជាង​១​ពាន់​លាន​ដុល្លារ​បាន​រួច​ទោស ! បុត្រា​អតីតព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​មួយអង្គ​ត្រូវបាន​ដោះលែង​ឲ្យ​រួច​ទោសទណ្ឌ​ជា​ថ្នូរ​នឹង​ការចាយ​លុយ​ជាង​១​ពាន់​លាន​ដុល្លារ​

​គេហទំព័រ​សារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដោយ​ដកស្រង់​ប្រភពពី​មន្ត្រី​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia) ឲ្យ​ដឹងថា ព្រះ​រាជ្យ​បុ​ត្យ​របស់​អតីតព្រះមហាក្សត្រ...

ស័ក្តិសម​ហើយ ! Buffon ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​លី​គកំពូល​អ៊ីតាលី (Serie A Player of the year)

កម្មវិធី Gran Gala del Calcio AIC ដែល​ធ្វើឡើង​នៅ​ទីក្រុង Milan កាលពីម្សិលមិញរៀបចំ​ដោយ​សមាគមន៍​បាល់ទាត់​ប្រចាំ​ប្រទេស​អ៊ីតាលី (AIC) អ្នកចាំទី​ចាស់វស្សា និង​ជា​ប្រធាន​ក្រុម​សេះបង្កង់ Juventus គឺ Gianluig Buffon បានឈ្នះ​ក្នុងការ​បោះឆ្នោត​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​លី​គ​កំពូល​អ៊ីតាលី...

ក្រុមគោព្រៃ​កម្ពុជាអាយុ​ក្រោម​១៦​ឆ្នាំ ឋិត​ក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី និង​ក្រុម​ខ្លាំង​វៀតណាម​ក្នុង​ពានរង្វាន់ AFF U16 CHAMPIONSHIP 2018

AFC បានបង្ហាញ​តារាង​ចែក​ពូ​ល​នៃ​ពានរង្វាន់​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម​១៦​ឆ្នាំ​ផ្លូវការ​ហើយ (AFF U16) ដោយ​ក្នុងនោះ​ក្រុម​គោព្រៃ​កម្ពុជា​ឋិត​ក្នុង​ពូ​ល A ដែលមាន​៥​ប្រទេស​ជា​ដៃគូ​ប្រកួត...

អ្នកចាត់ការ Chelsea គ្រោង​នាំចូល​កីឡាករ​បន្ថែម​ដើម្បី​ពង្រឹង​ក្រុម​របស់ខ្លួន នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ជាថ្មី​នៅ​ខែមករា ឆ្នាំ​២០១៨​ខាងមុខ

​អ្នកចាត់ការ​តោ​ខៀវ Chelsea លោក Antonio Conte បានស្នើ​សុំ​ឲ្យ​ប្រធាន​ក្លិប Chelsea ចាយលុយ​ជាថ្មី​ដើម្បី​នាំចូល​កីឡាករ​បន្ថែមទៀត​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ជាថ្មី​នៅ​ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ...

មិនដាច់ចិត្តចាកចេញ ! Messsi យល់ព្រម​កាន់​ប៊ិច​ចុះកិច្ចសន្យា​បន្ត​កុងត្រា​ថ្មី ជាមួយ Barcelona ដល់​ឆ្នាំ​២០២១

​ទីបំផុត Lionel Messi យល់ព្រម​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​អ្នកមាន​បុណ្យ FC Barcelona បន្ត​រហូតដល់​ឆ្នាំ​២០២១​ផ្លូវការ​ហើយៗ​ក៏​ជា​កុ​ត្រា​ស្មើនឹង​ការបញ្ចប់​អាជីព​នៅ​ក្លិប​មួយ​នេះ​ផងដែរ ដោយសារតែ​ពេលនេះ​រូបគេ​មាន​អាយុ​៣០​ឆ្នាំ​ទៅហើយ...

​សូម​អបអរ ! អតីត​មេ​រង​គយ​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់​ដែល​ចូលនិវត្តន៍ ទទួលបាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

អតីត​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ងារ​ជា​ឧកញ៉ា​ម្នាក់ គឺ​លោក​ឧកញ៉ា ប៉ែន សំអាត ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច...

ការបាត់​ខ្លួន​ដ៏​អាថ៌កំបាំង ! យន្តហោះ Boeing 777-200 ជើងហោះហើរ MH370 របស់​ម៉ាឡេស៊ី​ផ្ទុក​មនុស្ស​២៣៩​នាក់ និង​នាវាមុជទឹក​អា​ហ្ស​ង់​ទីន ARA San Juan ជាមួយ​នាវិក​៤៤​នាក់ ដែល​បាត់​ខ្លួន​ក្លាយជា​ករណី​អាថ៌កំបាំង​បំផុត​លើ​ពិភពលោក

យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ Boeing 777-200 ផ្ទុក​មនុស្ស​ចំនួន​២៣៩​នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​មាន​ជើងហោះហើរ MH-370 ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៤ អស់​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ...

ទៀតហើយ ! ប្រទះឃើញ​រថយន្ត «​កូនភ្លោះ​» ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដូចគ្នា គឺ​មួយគ្រឿង​ម៉ាក​Ford និង​មួយគ្រឿង​ទៀត​ម៉ាក ISUZU

កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ នៅត្រង់ចំណុច​ភូមិសាស្ត្រ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​នគរបាល​បាន​ប្រទះឃើញ និង​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក...

ឡើង​ទាំង​ផ្កាយ ឡើង​ទាំង​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី ! ចៅហ្វាយខេត្ត​ព្រះសីហនុ​ទទួលបាន​ការ​ដំឡើង​ផ្កាយ​៣​ក្នុង​ក្របខ័ណ្ឌ​ទាហាន និង​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់

យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ត្រាស់បង្គាប់​ដំឡើង​ថ្នាក់​តាម​កម្រិត​សញ្ញាបត្រ​ក្នុង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ដល់​ឯកឧត្តម...

មិន​ខ្មាស និង​មិន​ខ្វល់​បាន​ផល​ស្រួល ! គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលបាន​៤១​កៅអី​ក្នុង​រដ្ឋសភា​ក្រោយ​បក្ស CNRP រលាយ​

បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលមាន​ប្រជាពលរដ្ឋ​គាំទ្រ​ចំនួន​ជាង​៣​លាន​នាក់​ប្រដំប្រសង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ត្រូវបាន​រំលាយ​ទាំង​តក់ក្រហល់​ដោយ​ស្ថាប័ន​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦...

ចំណូល​លាន​ដុល្លារ​ក្នុង​អាជីព​កីឡាកាស ! ទ្រព្យសម្បត្តិ​សរុប​របស់ Superstar WWE ចំនួន​១៧​រូប​ក្នុង​ឆ្នាំ​២០១៧

កីឡាកាស​ជា​កីឡា​មួយ​ដែល​មិនសូវ​ជា​ពេញនិយម​ប៉ុន្មាន​ទេ​សម្រាប់​អ្នកទស្សនា​នៅ​អាស៊ី ប៉ុន្តែ​នៅ​សហរដ្ឋអាមេរិក​វិញ​វា​ជា​ប្រភេទ​កីឡា​មួយ​ដែល​សម្បូរ​អ្នកតាមដាន និង​ចូលរួម​ទស្សនា​ជាច្រើន​ម៉ឺន​នាក់​រាល់ពេល​មានការ​ប្រកួត​ម្តងៗ...

អនាគត គឺ​បច្ចុប្បន្ន (The Future is Now) ? បុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​ត្រូវបាន​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​រៀបចំ​ក្រោម​ប្រធានបទ​: ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន​

​នៅ​ថ្ងៃទី​២២-២៤ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ បានសម្រេច​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប...

បង្កើត​ក្រុមការងារ​ការពារ​ចៅហ្វាយ ! មេទាហាន​-​ប៉ូលិស​១៦​នាក់​ពាក់​ផ្កាយ​សរុប​ចំនួន​៤៩​លើ​ស្មា​ម្ខាង ក្នុងនោះ​មានកូន​ប្រុស​បុរស​ខ្លាំង​ពីរ​នាក់​ផង​ត្រូវបាន​ចាត់​ឲ្យ​ការពារ​នាយករដ្ឋមន្ត្រី

​ក្រោម​ការ​អះអាងថា យោងតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មេទាហាន និង​មេ​ប៉ូលិស​ចំនួន​១៦​នាក់ ដែល​ពាក់​ផ្កាយ​សរុប​ចំនួន​៤៩​ផ្កាយ​នៅលើ​ស្មា​ម្ខាងៗ ក្នុងនោះ​មានកូន​ប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥...

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចាយលុយ​ប្រមាណ​២៣​ម៉ឺន​ដុល្លារ​ជួល​អ្នកជំនាញ​ការបរទេស​ឲ្យ​ជួយ​រៀបចំ​បទ​ប្បញ្ញត្តិ​អាកាសចរ​ស៊ីវិល

កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ...

ចាប់​កម្រើក​តៗ​ហើយ ! ក្រសួង​មុខងារសាធារណៈ​ផ្តើម​ណែនាំ​ឲ្យ​មានការ​ប្រើប្រាស់​កាលបរិច្ឆេទ​ថ្មី (​ទាំង​គ្រិស្តសករាជ ទាំង​ពុទ្ធសករាជ​) នៅលើ​លិខិត​រដ្ឋបាល​

យោងតាម​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​នោះ នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ (​ក្នុងនាម​តាម​បញ្ជា​រដ្ឋមន្ត្រី​)...

ទើប​នឹកឃើញ ? រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាយលុយ​ប្រមាណ​៥​ម៉ឺន​ដុល្លារ​លើ​ការរៀបចំ Data Base Software គ្រប់គ្រង​ទិន្នន័យ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ

កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ...

ដកខ្លួន​ថយ​ព្រោះ​មិន​ចង់​ក្បត់​មនសិការ ! អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ចំនួន​៣​នាក់​មកពី CNRP ដាក់ពាក្យ​សុំលាលែង​ពីមុខ​តំណែង​ជា​ផ្លូវការ​

នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ឯកឧត្តម គួ​យ ប៊ុន​រឿន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឯកឧត្តម រ៉ុង ឈុន សមាជិក គ​.​ជ​.​ប និង​លោកជំទាវ តែ ម៉ា​នី​រ៉ុង...

ដំណឹង​សម្រាប់​អ្នក​ស្រឡាញ់​បុ​ណ​ស័ក្តិ ! បុរស​ខ្លាំង​មេបក្ស CPP កំណត់​ដាក់​ឱសានវាទ​ការចុះ​ចូល​របស់​អតីតមន្ត្រី​បក្ស CNRP ដោយ​រក្សា​តួនាទី​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា

នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង បាន​ថ្លែងប្រាប់​បណ្តាញឃោសនា​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ថ្ងៃទី​២០...
© ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
Proudly designed by Theme Junkie.